ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីតាំងបើកលេងល្បែងស៊ីសង ខុសច្បាប់ នៅប៉ុស្តិ៍ស្ទឹងមានជ័យទី២

284

 

ភ្នំពេញ៖ ល្បែងស៊ីសងជាច្រើនប្រភេទ ដូចជាហ្គេមបាញ់ត្រី កំពុងប្រមូលផ្ដុំគ្នាលេង យ៉ាងពពាក់ពពូន ខណៈអាជ្ញាធរមូលដ្ឋាន ក៏ដូចសមត្ថកិច្ចពាក់ព័ន្ធគ្មានការបង្រ្កាប ទីតាំងបើកលេងនេះ ស្ថិតនៅផ្លូវលេខ២៧១ ភូមិទី៥ ឫក៌ហៅភូមិក្រោមស្ពាន (ក្រោមស្ពានស្ទឹងមានជ័យទៅលិច) ប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រជាលរដ្ឋឲ្យដឹងថា ជារៀងរាល់ថ្ងៃឃើញមាន មនុស្សចេញចូលលេងយ៉ាងពពាក់ពពូន ដោយមិនខ្លាចពីការ ឆ្លងជម្ងឺកូវីដ-១៩ទាល់តែសោះ ។ ដូចនេះហេីយ ទើបប្រជាពលរដ្ឋ ទទូចស្នេីសុំឲ្យអាជ្ញាធរ មូលដ្ឋាន ក៏ដូចសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការបង្ក្រាប ទីតាំងល្បែងស៊ីសង ហ្គេមបាញ់នេះផង ដេីម្បីចូលរួម បង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងដេីម្បីភូមិ-សង្កាត់ មានសុវត្ថិភាព គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។

ពាក់ព័ន្ធទីតាំងបើកល្បែងស៊ីសង ខុសច្បាប់ប្រភេទ “ហ្គេមបាញ់ត្រី”នេះ លោក អ៊ុក បូនិន អធិការនគរបាលខណ្ឌមានជ័យ មានប្រសាសន៍ថា ៖ជារឿយៗខ្ញុំធ្លាប់ចុះបង្ក្រាប ,ពេលនេះខ្ញុំកំពុងជាប់ប្រជុំ។

សូមបញ្ជាក់ថា ក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ លោកឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋាន ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀនឲ្យអស់។

ប្រជាពលរដ្ឋសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាល ខណ្ឌមានជ័យ និងលោក អ៊ុក បូនិន អធិការនគរបាលខណ្ឌមានជ័យ ជួយចាត់វិធានការ និងបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ “ហ្គេមបាញ់ត្រី” នេះផង៕

អត្ថបទដែលជាប់ទាក់ទង