ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណប្រតិភូ ចាកចេញពីទីក្រុងសេអ៊ូល វិលត្រឡប់មកកាន់មាតុប្រទេសវិញ

379

 

ទីក្រុងសេអ៊ូល ៖ នៅរសៀលថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញ ដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមចុងក្រោយ នៅក្នុងមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ ដែលមានវាគ្មិនជាប្រមុខដឹកនាំ និងជាអតីតមន្រ្តីសំខាន់ៗ មកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី លើទឹកដីកូរ៉េបានលើកស្ទួយ និងផ្សព្វផ្សាយ នូវវិសាលភាពសន្តិភាពមិនត្រឹម តែសម្រាប់ឧបទ្វីបកូរ៉េទេ គឺទៅកាន់ពិភពលោកទាំងមូលផងដែរ។

ពិតប្រាកដណាស់ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលសម្តេចតេជោបានទទួលពីម្សិលមិញ គឺជាកិត្តិយស និងមោទនភាពនៃកម្ពុជាទាំងមូល។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺឆ្លងកូវីដ-១៩គ្រប់ៗគ្នា៕ រ

អត្ថបទដែលជាប់ទាក់ទង