បិទអាជីវកម្មក្លឹបកម្សាន្តអនុវត្តដីការដ្ឋបាលរបស់សាលារាជធានីភ្នំពេញ
ភ្នំពេញៈកាលពីយប់ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងាររដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី ច័ន្ទ សុគន្ធា នាយិកាទីចាត់ការអន្តរវិស័យ បានសហការជាមួយខាងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌចំការមន
បានចុះបិទអាជីវកម្មក្លឹបកម្សាន្ត MUSE ដែលស្ថិតនៅផ្លូវរដ្ឋសភាថ្មី ភូមិ ១៧ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន។
ការបិទក្លឹបកំសាន្តខាងលើនេះដោយអនុវត្តតាមដីកាលេខ ១៥២៣/១៨ ដកអ.អ ចុះថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងដកហូតនៅអាជ្ញាប័ណ្ណទេសចរណ៍ បន្ទាប់មកក្រុមការងារបានចុះណែនាំដល់ភោជនីយដ្ឋាន ក្លឹបកម្សាន្តនានាដែលនៅជុំវិញស្ថានទូតរុស្សីដើម្បីអោយធ្វើការបន្ថយកម្រិតសម្លេង៕