ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប នឹងកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ នៅដើមខែមីនា តាមប្រព័ន្ធវីដេអូអនឡាញ

68

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ តាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams)។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

បើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ គ.ជ.ប បានបញ្ជាក់ថា កិច្ចនេះនឹងធ្វើឡើងក្រោមប្រធានបទស្តីពី៖

*នីតិវិធីនៃការចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត របស់គណបក្សនយោបាយ
­*ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការដាក់ពាក្យចុះបញ្ជីបេក្ខជន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

អត្ថបទដែលជាប់ទាក់ទង