ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាវឈ្នះ ម៉ាឡេស៊ី នៅជើងទី២ទៀត

57

ភ្នំពេញ៖ក្រុមបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំរបស់ឡាវ បានឈ្នះក្រុមបាល់ទាត់ យុវជនអាយុក្រោម២៣ឆ្នាំម៉ាឡេស៊ីនៅជើងទី២នៃព្រឹត្តិការណ៍AFF U-23 Championship 2022 ក្នុងលទ្ធផល២ទល់០នាការប្រកួតថ្ងៃទី២១កុម្ភៈ ។

តាមពិតការប្រកួតត្រូវលេង តែមួយជើងប៉ុណ្ណោះតែដោយសារពូល B មានតែ២ក្រុមទើបតម្រូវឲ្យលេង ២ជើងបែបនេះ ។ដំបូងឡើយពូល B នេះក៏មាន ៤ក្រុមដែរតែដោយសារក្រុមឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាដកខ្លួនថយនោះទើបធ្វើឲ្យពូលនេះមានតែ២ក្រុមហើយការមាន២
ក្រុមបែបនេះទើបការប្រកួតតម្រូវឲ្យលេង២ដង(២ជើង) ។

សូមបញ្ជាក់ថាការជួបគ្នានៅជើងទី១នាថ្ងៃទី១៨កុម្ភៈនោះក្រុមឡាវ ឈ្នះក្រុមម៉ាឡេស៊ី២ទល់១ ដែលការប្រកួតកាលនោះ នៅតង់ទី១ម៉ាឡេស៊ីនាំមុខក្រុមឡាវមុន មួយគ្រាប់តែមកដល់តង់ទី២ ឡាវលុតវិញបាន២គ្រាប់ ។សម្រាប់ជំនួបនៅជើងទី២នេះវិញ នៅតង់ទី១ឡាវនាំមុខ
ម៉ាឡេស៊ីមួយគ្រាប់មុនហើយ នៅតង់ទី២ឡាវរកបានមួយគ្រាប់ទៀត ។
ចប់ការប្រកួតរយៈពេល៩០នាទីឡាវ បានទទួលជ័យជំនះ លើក្រុមម៉ាឡេស៊ី ២ទល់០ក្នុងជើងទី២ ។សរុបនៃការជួបគ្នាទាំង២ជើង ឡាវឈ្នះម៉ាឡេស៊ី៤ទល់ ១ ។ឡាវបានឡើងលេងបន្តវគ្គ៤ក្រុម ចុងក្រោយចំពោះម៉ាឡេស៊ី បញ្ចប់បេសកកម្មត្រឹមនេះ ៕

អត្ថបទដែលជាប់ទាក់ទង