ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្ត្រី​ចំណាស់​ម្នាក់​ ត្រូវឃាតករវាយសម្លាប់នៅក្រោមផ្ទះ , ​សមត្ថកិច្ច​ហៅ​ជនសង្ស័យ​២​នាក់​ និង២នាក់ទៀតរត់បាត់

81


ព្រៃវែង​៖​ អំពើ​ឃាតកម្ម​ដ៏​សាង​ហាវ ​ដោយ​ឃាតករវាយ​សម្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ នៅក្រោមផ្ទះ នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​ នៅ​ចំណុច​លើ​គ្រែ​ក្រោមផ្ទះ​ ភូមិ​ព្រះ​អណ្តូង​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។ បន្ទាប់ពីកើតហេតុ ​សមត្ថកិច្ច​ហៅ​ជនសង្ស័យ​២​នាក់​ មកសាកសួរ ចំណែកបក្ខពួក២នាក់ទៀត រត់គេខ្លួនបាត់។

​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ទៀត​ ជន​រង​គ្រោះ​ឈ្មោះ​ តិ​ត​ នឿ​ន​ ហៅ​ ណូ​ក​ ភេទ​ស្រី​ អាយុ​ ៥៥​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។​

​សមត្ថកិច្ច​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​យប់​រំលង​អ​ធ្រា​ត្រ​ នា​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​ មាន​ករណី​អំពើ​ឃាតកម្ម​វាយ​សម្លាប់​ម្នាក់​នឹង​វត្ថុ​រឹង​ត្រង់​ក្បាល​៣​កន្លែង​ គឺ​លើ​ត្រចៀក​ខាងឆ្វេង​ និង​ ២​កន្លែង​ទៀត​ស្លាកស្នាម​របួស​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាល​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។​

​ក្រោយ​កើត​មាន​អំពើរឃាតកម្ម​នេះ កម្លាំង​នគរបាល​ស្រុក​សហការ​ ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​នគ​បាល​ខេត្ត​ បាន​ចុះ​ប្រមូល​បាន​វត្ថុ​តាង​ និង​ពិនិត្យ​កន្លែង​កើតហេតុ​ដោយ​រក​ឃើញ​រួម​មាន​៖​ ញញួរ​១ ពូថៅ​ដៃ​១​ និង​អង្រែ​បុក​គ្រឿង​១​។​

​តាម​ការ​បំភ្លឺ​ពី​សាក្សី​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ផឹកស៊ី​ នៅ​ក្រោមផ្ទះ​ជា​មនុស្ស​៤​នាក់​ទៀត​ លុះ​យប់​ឡើង​កើត​មាន​អំ​ពើ​ឃាតកម្ម​សម្លាប់​តែ​ម្តង​។ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ដោយ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ ២​នាក់​ដែល​ផឹកស៊ី​ជាមួយ​គ្នា​មក​សាកសួរ​ និង​២​នាក់​ទៀត​ បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​៕

អត្ថបទដែលជាប់ទាក់ទង