ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ត្រូវ ឃាតករ​សម្លាប់ ហើយដឹក​សាកសព​ តាម​រថយន្ត យក​មក​ប្លុង​ចោល​ នៅ​ ក្បែរ​ប៉ុ​ស្តិ៍ន​គ​បាល​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស

143


ខេត្តស្វាយរៀង ៖ បុរសម្នាក់ត្រូវ ឃាតករ​សម្លាប់ហើយដឹក​សាកសព​ តាម​រថយន្ត យក​មក​ប្លុង​ចោល​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្បែរ​ប៉ុ​ស្តិ៍ន​គ​បាល​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​ចម្ងាយ​៥០​ម៉ែត្រ ។ សពត្រូវបានគេប្រទះឃើញ និងបង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំង​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ។

សាកសព​ជន​រង​គ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មាន​សម្បុរ​ ស និងសង្ស័យ​​ជា​ជនបរទេស ​ហើយ​ត្រូវ​បាន​ឃាតករ​សម្លាប់​នៅ​កន្លែង​ផ្សេង ហើយ​បាន​ច្រក​សព​ក្នុង​ថង់​ប្លា​ស្ទិ​ក ពណ៌​ខ្មៅ រួច​ដឹក​សព​តាម​រថយន្ត​មក​ពី​ទឹ​ស​ខាងកើត មក​ទម្លាក់​ប្លុង​ចោល​នៅ​លើ​ចិញ្ចើម​ថ្នល់ជាតិ​លេខ​១ ជិត​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ គេ​ឃើញ​មាន​រថយន្ត​តូច​មួយ​គ្រឿង​បើក​មក​ពី​ទិស​ខាងកើត ។ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ឈប់​មួយសន្ទុះ ក៏​បត់​រថយន្ត​ត្រឡប់​ទៅ​ទិស​ខាងកើត​វិញ ប៉ុន្តែ​មិន​បាន​ចាប់អារម្មណ៍​អ្វី​ទេ ។

លុះដល់​ម៉ោង​៦​ព្រឹក ត្រូវ​បាន​អ្នកលក់​នំ​ប្រទះ​ឃើញ ទើប​ផ្អើល​ឆោឡោ និង​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។ ក្រោយ​ពី​សមត្ថកិច្ច​មក​ពិនិត្យ​ដំបូង មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​សន្និដ្ឋាន​ថា ជា​សព​ជនបរទេស ដោយពេល​នេះ កំពុង​រង់ចាំ​មន្ត្រី​ជំនាញ​បច្ចេកទេស​មក​ធ្វើ​កោសល្យវិច័យ ៕

អត្ថបទដែលជាប់ទាក់ទង