ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម៖ កម្ពុជា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (41st HTLF-EI)កម្ពុជានិងទទួលបានផលប្រយោជន៏ច្រើន

38

ភ្នំពេញ ៖ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (41st HTLF-EI) តាមប្រព័ន្ធវីដេអូ។

កិច្ចពិភាក្សានេះបានប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា (HLTF-EI Lead for Cambodia) បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤១ នៃក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន (41st HTLF-EI) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ លោក Rizal Affandi Lukman អនុរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ី និងមានការចូលរួមពីប្រធានក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន របស់ប្រទេសសមាជិកអាស៊ាន គណៈប្រតិភូនៃ ប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងអគ្គលេខាធិការរង អាស៊ាន និងមន្ត្រីលេខាធិ ការដ្ឋានអាស៊ាន ផងដែរ។
នៅក្នុងឱកាសនោះ អង្គប្រជុំទាំងមូលបានសំដែង ការអបអរសាទរដល់កម្ពុជា ក្នុងការទទួលបានតួនាទី ជាប្រធានអាស៊ានឆ្លាស់វេនក្នុងឆ្នាំ២០២២ និងបានបញ្ជក់ពីការប្ដេជ្ញាចិត្ត គាំទ្រនិងផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធក្រោមភាពជា ប្រធានអាស៊ានរបស់កម្ពុជា។

លោក រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា៖ កិច្ចប្រជុំក្នុងថ្ងៃនេះបាន កត់សម្គាល់លើវឌ្ឍនភាព ការងារសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២ ហើយបានពិនិត្យ និងពិភាក្សាលើរបៀបវារៈ សំខាន់ៗ ដើម្បីរៀបចំជាអនុសាសន៍ជូន កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (The 28th AEM Retreat) ដែលនឹងធ្វើទ្បើងនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២២ ខាងមុខ រួមមាន៖ ទី១.ការអនុម័ត សមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) ក្រោមភាពជាប្រធានអាស៊ាន របស់កម្ពុជា សម្រាប់ឆ្នាំ២០២២។ ទី២.វឌ្ឍនភាពនៃ ការអនុវត្តក្របខណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយអាស៊ាន (ACRF) ។ ៣. បដិវត្តន៍ឧស្សាហកម្មទី៤ (The 4th Industrial Revolution) និងការធ្វើបរិវត្តកម្មឌីជីថល (Digital Tran sformation) ។ ទី៤.វឌ្ឍនភាពនៃក្របខណ្ឌសេដ្ឋកិច្ចវិលជុំ (Circular Economy) សម្រាប់សហគមន៍ សេដ្ឋកិច្ចអាស៊ាន (AEC)។
៥. ឯកសារទស្សនាទាន ស្តីពីអព្យាក្រឹត្យកាបូន (Carbon Neutrality) ។៦.វឌ្ឍនភាពនៃការរៀបចំ ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ (ASEAN Post-2025 Vision) និង ៧. បញ្ហាផ្សេងៗ ដូចជា (១)ផែនការសកម្មភាពក្រុមប្រទេសមាន សេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ ទាំង២០(G-20) (២)កិច្ចសហប្រតិបត្តិការអាស៊ាន- វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) (៣)ការតាមដានអនុសាសន៍ នៃរបាយការណ៍ត្រួតពិនិត្យ ពាក់កណ្តាលអាណត្តិ (Mid-Term Review) នៃផែនការលម្អិតសហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (AEC Blueprint2025) និង (៤)ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ និង(៥) ការងារសំខាន់ៗមួយចំនួនទៀត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង