ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនស្រ្តីជនជាតិចិនម្នាក់ កាន់ដំបងធំ ស្រែកឡូឡារនៅតាមទីសាធារណៈ រំខានដល់ប្រជាពលរដ្ឋ សង្ស័យបែកថ្នាំ

70


ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលជនបរទេស ចំនួន១នាក់ ឈ្មោះQIN ZI YUAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន ពីកម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ ខណ្ឌដូនពេញ ករណីជននេះ កាន់ដំបងធំប្រវែងកន្លះម៉ែត្រ ស្រែកឡូឡារនៅតាមទីសាធារណៈ រំខានដល់ប្រជាពលរដ្ឋ គ្មានលិខិតឆ្លងដែនជាប់និងខ្លួន ។ បន្ទាប់មក កម្លាំងការិយល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជា នៅថ្ងៃទី26-08-2018 តាមច្រកអន្តរជាតិព្រលានយន្តហោះភ្នំពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជា គ្មានការងារច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងមានសតិមិនប្រក្រតី (និយាយតាំងខ្លួនឯងជាព្រះ)។ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង