ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចង់អោយរាជធានីភ្នំពេញ មានកំណើនអ្នកទេសចរណ៍ ដាច់ខាតត្រូវតែមានបរិស្ថាននិងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ

93
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាធានីភ្នំពេញ​ លោក​ ឃួង​ ស្រេង​ បានមានប្រសាសន៍បញ្ជាក់ថា ចង់អោយរាជធានីភ្នំពេញរបស់យើង មានកំណើនអ្នកទេសចរណ៍ទៅបាន ដាច់ខាតត្រូវតែមានបរិស្ថាននិងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវគ្នាធ្វើដើម្បីអោយរាជធានីភ្នំពេញ​ ក្លាយជាគោលដៅអ្នកទេសចរណ៍ ដែលធ្វើអោយគេចង់មកកាន់រាជធានីភ្នំពេញរបស់យើង។
  លោក​ ឃួង​ ស្រេង​ បានបញ្ជាក់បែបនេះ​ នៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំរាម​ ជាមួយអភិបាលខណ្ឌ​ និងមន្ទីរពាក់ព័ន្ធ​ នៅរសៀលថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨នេះ​នៅសាលារាជធានីភ្នំពេញ​ ។
   ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ​បាន ជម្រុញអោយ​អភិបាលខណ្ឌ​ទាំងអស់និងមន្ត្រីមន្ទីរពាក់ព័ន្ធ​​ ធ្វើការផាកពិន័យទៅលើកបុគ្គដែលចោលសំរាម​តាមទីសាធារណៈ​ រំលោភលើច្បាប់អន្តរក្រសួងស្ថាប័ន​បានចែងកន្លងមក​ ។
   លោក​ ឃួង​ ស្រេង​ បានបញ្ជាក់ទៀតថា​ សំរាប់អ្នកចាក់សំរាមចោលគ្មានប្រក្រតី​ នៅតាមផ្លូវសាធារណៈ​ ដូចជា​​ ការចាក់សំរាប់ចោលចូលទៅលើលូ​ និងចាក់សំរាមចោលនៅលើផ្លូវសាធារណៈ​ ត្រូវអនុវត្តផាកពិន័យទៅតាមច្បាប់អន្តរក្រសួងដែរបានចែង​រួចហើយ។
    នៅក្នុងកិច្ចប្រជុំនេះផងដែរ​ លោកឃួង ស្រេង ក៏បានលើកឡើងពី​បញ្ហា​ ទីលានចាក់សំរាម​ នៅរាជធានីភ្នំពេញ​ ដែលនិងត្រូវធ្វើការរៀបចំពង្រីកបន្ថែម ដើម្បីឆ្លើយតបទៅនិងតម្រូវការ​ នៃការកើនឡើងនៃ​សំរាម​ ។ បើយើងមិនពង្រឹកទីលានចាក់សំរាមទេនោះ​ នៅប៉ុន្មានឆ្នាំខាងមុនរាជធានីភ្នំពេញ​ និងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន។
   លោកឃួង ស្រេងបានបន្តថា​ ជាមួយនិងការពង្រឹកកន្លែងចាក់សំរាម​ជាបន្តបន្ទាប់​ក៏ពិតមែន​ ប៉ុន្តែតាមរបាយការរបស់ក្រុមហ៊ុន​ សុីនទ្រី​ បានបញ្ជាក់ថា​ ការប្រមូលចំណូលពីការបង់ថ្លៃសេវាដឹកជញ្ជូនសំរាមមានការធ្លាក់ចុះ​ បើទោះបីមានការពង្រីកដែនដីកាន់តែធំ។
   ក្រៅពីបញ្ហាសំរាមក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរខណ្ឌ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តការពង្រឹងលើផ្នែកសន្តិសុខនិងរៀបចំសណ្តាប់ធ្នាប់លើផ្លូវចំនួន១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាផែនការកន្លងមក។
  សូ​មបញ្ជាក់ថា​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ស្ដីពី​«ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​ទី​ប្រជុំ​ជន» ​ដែល​កំណត់​ឲ្យ​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ៕
អត្ថបទដែលជាប់ទាក់ទង