ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញមកត្រួតពិនិត្យទីតាំង និងការអនុវត្តតួនាទី ភារកិច្ចរបស់ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប

22

សៀមរាប ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់កងកម្លាំង នគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ចូលរួមទទួលបដិសណ្ឋារកិច្ច ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំក្រុមការងារចុះមកធ្វើការត្រួតពិនិត្យទីតាំង និងការអនុវត្តតួនាទីភារកិច្ចរបស់ សមត្ថកិច្ចពាក់ព័ន្ ធក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីរាជរដ្ឋាភិបាល បានបើកដំណើរការផ្តល់ ទិដ្ឋាការពេលមកដល់ឡើងវិញ (Visa on arrival) និងលុបចោលលក្ខខណ្ឌតម្រូវ ការត្រួតពិនិត្យលិខិត បញ្ជាក់លទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ (PCR) និងការធ្វើតេស្តរហ័ស មុនពេលមកដល់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង