ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ យោធា​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ចូលរួម​ក្នុង​ការ​ធ្វើ​ទណ្ឌកម្ម​ ការ​សម្លាប់​រង្គាល​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​

67

បរទេស ៖ បើតាមសារព័ត៌មានReuters,​ នៅ​ថ្ងៃ​អង្គារ​ នៅ​ក្នុង​របាយការណ៍​ស្តី​ពី​សិទ្ធ​មនុស្ស​ជា​លើក​ដំបូង​ចាប់តាំងពី​ រដ្ឋប្រហារ​កាលពី​ឆ្នាំ​មុន​ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ យោធា​មី​យ៉ា​ន់​ម៉ា​បាន​ចូលរួម​ ក្នុង​ការ​ រំលោភ​សិទ្ធ​មនុស្ស​ជា​បណ្តាញ​ ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ជា​ច្រើន​ទៀត​។​

​លោកស្រី​ Michelle​ Bachelet​ ជា​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​សម្រាប់​ផ្នែក​សិទ្ធ​មនុស្ស​បាន​ និយាយ​ថា​ កងកម្លាំង​សន្តិសុខ​បាន​បង្ហាញ​ពី​ការ​ មិន​យកចិត្តទុកដាក់​ចំពោះ​ជីវិត​មនុស្ស​ដោយ​ប្រើប្រាស់​ ការ​វាយ​ ប្រហារ​តាម​អាកាស​ និង​អាវុធ​ធន់​ធ្ងន់​ទៅ​លើ​តំបន់​ដែល​មាន​មនុស្ស​ច្រើន​ និង​កំណត់​គោលដៅ​ ដោយ​ចេតនា​ទៅ​លើ​ជន​ស៊ី​វិល​ផង​ដែរ​។​

​នៅ​ក្នុង​ស​ន្ទ​រក​ថា​ចំពោះ​របាយការណ៍​នោះ​ លោកស្រី​បាន​និយាយ​ថា​ ជន​រង​គ្រោះជា​ច្រើន​ត្រូវ​បាន​ បាញ់​ចំ​ក្បាល​ ដុត​សម្លាប់​ ចាប់ខ្លួន​តាម​អំពើ​ចិត្ត​ ធ្វើ​ទណ្ឌកម្ម​ និង​ប្រើប្រាស់​ជា​ខែល​ ដែល​នោះ​បាន​ ជំរុញ​ឲ្យ​មាន​ “​សកម្មភាព​ដ៏​មាន​អត្ត​ន័យ​”​ ពី​សមាគម​អន្តរជាតិ​។​

អត្ថបទដែលជាប់ទាក់ទង