លទ្ធផលប្រឡងសម្រាប់ ថ្នាក់វិទ្យាសាស្ដ្រ ដោយកំណត់សម្គាល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវចាត់ទុកជាមោឃៈ
ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបថា ក្រសួងបានប្រកាស លទ្ធផលប្រឡងថ្មី សម្រាប់ ថ្នាក់វិទ្យាសាស្រ្ត នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២០ សីហា ២០១៨ ដោយកំណត់សម្គាល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ។
លទ្ធផលប្រឡងសម្រាប់ ថ្នាក់វិទ្យាសាស្ដ្រ ដោយកំណត់សម្គាល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវចាត់ទុកជាមោឃៈ រួមទាំង ៖ និទ្ទេសតាមមុខវិជ្ជា និទ្ទេសសរុប និងលំដាប់ពិន្ទុ។
សូមបញ្ជាក់៖ លទ្ធផលប្រឡង សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គមមិនមានការប៉ះពាល់ទេ។