ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ បានប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាសកំណត់ តំបន់ធ្វើការវិនិច្ឆ័យ ភូមិទឹកចេញ និងភូមិដូនលយ ឃុំបឹងតាព្រហ្ម

258

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធ ២៣ ខែមីនា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិទឹកចេញ និងភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងលោកស្រី ម៉ម សាមុត អភិបាលរងស្រុកព្រៃនប់ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ មេឃុំ សមាជិកឃុំ មេភូមិ និងភូមិបាលស្រុក ព្រមទាំងបងប្អូនប្រជាលពរដ្ឋទាំង២ភូមិផងដែរ នៅបរិវេណសាលាឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងពិធីនោះដែរ លោកស្រី ម៉ម សាមុត អភិបាលរងស្រុកព្រៃនប់ បានថ្លែងថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយនេះ គឺ ដើម្បផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀចចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដោយសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ។

លោក ចេង ស្រុង បានលើកឡើងថា ការាចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តតាមនីតិវីធី និងបច្ចេកវិទ្យាទំនើប និងតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកគេកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។

លោក ចេង ស្រុង បានបញ្ជាក់ទៀតថា ឯកសារដែលភ្ជាប់មកជាមួយ រួមមានដូចជា សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្របញ្ជាក់រមណភាព និងឯកសារដែលពាក់ព័ន្ធទៅនឹងការកាន់កាប់ដីធ្លីរបស់ខ្លួន និងសូមអោយម្ចាស់ដីទាំងអស់ មេត្តាចូលរួមដោយផ្ទាល់ក្នុងការចង្អុលបង្ហាញ និងកំណត់ព្រំនៃក្បាលដីរបស់ខ្លួន ឲ្យបានត្រឹមត្រូវច្បាស់លាស់ ។

សូមបញ្ជាក់ដែលថា ការចុះបញ្ជីដីធ្លី គឺផ្តល់នូវសារៈប្រយោជន៍ពីរយ៉ាង ដល់បងប្អូនប្រជាពលរដ្ឋ និងរដ្ឋផងដែរ ហើយបងប្អូនប្រជាពលរដ្ឋនិងទទូលបាននូវភាពកក់ក្តៅ និងសុវត្ថិភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងជៀសវាងនូវការរំលោភបំពានលើដីធ្លីពីសំណាក់ជនខិលខូចផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង