ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​កម្លាំងយោធា​​ ទទួល​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ចំនួន​៨៧​នាក់​

37

 

​ខេត្តបាត់ដំបង​ ៖​ នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី​ នា​ថ្ងៃ​ពុធ​ ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២២​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ជាប់​ជា​ប្រចាំ​ស្ដី​ពី​ការ​ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​ និង​មេខ្យល់​នាំ​ពលករ​ចេញចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ កម្លាំង​ប៉ុស្តិ៍​គីឡូ​១៣​ សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​សំពៅ​លូន​ កម្លាំងយោធា​វរ​សេនា​តូច​៥៣៣​​ បាន​ទទួល​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ ចូល​មក​ប្រទេស​កម្ពុជា​វិញ​ ត្រង់​ភូមិសាស្ត្រ​ ភូមិ​ពោធិ៍​ជ្រៃ​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ សរុប​ចំនួន​៨៧​នាក់​ ស្រី​៣៤​នាក់​ ក្មេង​១៤​នាក់​ ក្មេង​ស្រី​០៩​នាក់​ ។​

​ក្រោយ​ពី​ទទួល​បាន​ កម្លាំង​យើង​បាន​ធ្វើ​កត់​ឈ្មោះ​ ចុះ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ​ អប់រំ​ណែនាំ​ រួច​បាន​ប្រគល់​បងប្អូន​ទាំងអស់​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ធ្វើតេស្ត​ និង​ពិនិត្យ​សុខភាព​ និង​ស្គែ​ន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​ទាំងអស់​ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ ៕

អត្ថបទដែលជាប់ទាក់ទង