ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សរ រាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់

109

​ភ្នំពេញ:លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៦កញ្ញា អ្នកប្រដាល់កម្ពុជាសរ រាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់អាប៊ូ ហ្វាស៊ែល(Aboofazel)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥ គីឡូក្រាម ។
​នេះជាលើកដំបូងហើយដែលអ្នកប្រដាល់អ៊ីរ៉ង់រូបនេះ​ មកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាដឹងពីសមត្ថ
របស់អ្នកប្រដាល់ឆ្លងដែរូបនេះឡើយ តែបើតាមការឲ្យដឹងពីលោកថៃអ៊ូបានឲ្យដឹងថា អ្នកប្រដាល់រូបនេះមាន សមត្ថភាពប្រហាក់ប្រហែល ជាមួយរាជសីហ៍ដែរ ។

​រាជសីហ៍ជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ដែលការវ៉ៃចេញរបស់គេធ្ងន់ តែការវ៉ៃចេញរបស់គេមិន សូវមានកលល្បិចអ្វីឡើយ ។អ្នកប្រដាលកម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៥ដង និងចាញ់១២ដង ។ចំពោះប្រវត្តិ
ប្រកួតរបស់អាប៊ូ ហ្វាស៊ែលវិញគឺ៣៧ដង ឈ្នះ២៦ដង ចាញ់១១ដង ។ជំនួបមួយនេះនរនាក៏ជឿថា រាជសីហ៍ មានឱកាសឈ្នះច្រើនជាងដែរ ៕

អត្ថបទដែលជាប់ទាក់ទង