ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង ដាក់កម្លាំងចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះតាមផ្លូវ ក្នុងមូលដ្ឋាន ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជននិងអ្នកដំណើរ

270

ភ្នំពេញ៖ដើម្បីបង្កើននូវភាពកក់ក្ដៅក្នុងការរស់នៅរបស់បងប្អូនប្រជាជន ក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ និង បងប្អូនអ្នកដំណើរទូទៅតាមយានយន្តនានាដែលធ្វើដំណើរ ឆ្លងកាត់ភូមិសាស្រ្តខណ្ឌបឹងកេងកងប្រកបដោយសុវត្ថិភាពខ្ពស់នាពេលរាត្រីនោះគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងដែលដឹកនាំកម្លាំងចម្រុះដោយ លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា តំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានចុះត្រួតពិនិត្យនៅតាមដងផ្លូវក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកង និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិ ផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ជា ពិសេស កិច្ច ការ ការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន ដល់បងប្អូន ប្រជាជនក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកងដែលមាន៧សង្កាត់និងអ្នកដំណើរតាមដងផ្លូវឬដងវិថីនាពេលរាត្រីប្រកបដោយសុវត្ថិភាព។

ចំពោះគោលដៅគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះនារាត្រីនេះគឺនៅទីតាំងផ្លូវលេខ៣៦០កែងផ្លូវលេខ១៤៣ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

ពេលរាត្រីនេះគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងក៏បានចាត់តាំងលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា តំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានដោយចុះដឹកនាំកម្លាំងចម្រុះ ដាក់គោលដៅ ខាងលើនឹងគោលដៅស្មុកស្មាញដែលងាយរងគ្រោះក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដោយចុះអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោក និង ត្រួតពិនិត្យអាវុធជាតិផ្ទុះ .ជាតិអាកុល និង គ្រឿងញៀន នៅតាមមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ កាលពីម៉ោងជាង៨យប់រហូតដល់ម៉ោងជិត១១យប់នាថ្ងៃទី២៣ ខែមិនាឆ្នាំ២០២២នេះ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនាយប់នោះគឺមានយានយន្តបើកបរឆ្លងកាត់ គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាច្រើនគ្រឿងផងដែរហើយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងបានត្រួតពិនិត្យទៅលើយានយន្តនិមួយៗពេលបើកបរឆ្លងកាត់គោលដៅត្រួតពិនិត្យដោយយកចិត្តទុកដាក់ខ្ពស់បំផុតតាមការណែនាំពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន លើការងារត្រួតពិនិត្យអាវុធជាតិផ្ទុះ។

លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានអោយដឹងថាជានិច្ចកាលស្ទើររៀងរាល់យប់ ថ្ងៃកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានតែងតែចុះត្រួតពិនិត្យអាវុធជាតិផ្ទះ គ្រឿងញៀន វាស់ជាតិអាកុល និង អនុវត្តរឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោកព្រមទាំង ចុះធ្វើការងាររដ្ឋបាលទូទៅនៅក្នុងមូលដ្ឋាននៅតាមបណ្ដាសង្កាត់ទាំង៧ពិសេសនៅតំបន់ស្មុកស្មាញងាយរងគ្រោះនិងតាមបណ្ដាផ្លូវសំខាន់ៗក្នុងមូលដ្ឋានដើម្បីរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់របៀបរៀបរយជូនដល់ ប្រជាជនក្នុងការរស់នៅប្រកបដោយភាពកក់ក្ដៅជានិច្ច។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងលោកធឹម សំអាន ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដោយបានបង្កើនការ .ការពារសន្តិសុខ .សុវត្ថិភាព .សណ្ដាប់ធ្នាប់សាធារណៈទ្វេរដងក្នុងការ .ការពារសន្តិសុខ .សុវត្ថិភាព .សណ្ដាប់ធ្នាប់និងត្រៀមបង្ការទប់ស្កាត់ និង បង្រ្កាបរាល់បទល្មើសនានាអោយទាន់ពេលវេលានិងមានប្រសិទ្ធភាព។
ដោយឆ្លៀងក្នុងឱកាសនោះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមមធ្យោបាយនានាសូមអោយពាក់ម៉ាសការពារបង្ការជំងឺកូវីដ១៩ផងដែរពិសេសត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង