ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អុកចិនប្រភេទកីឡាថ្មីមួយ ដែលមានក្នុងការ ប្រកួតស៊ីហ្គេមនៅវៀតណាម

105

ភ្នំពេញ៖ប្រភេទកីឡាអុកចិន”Xiangqi”ដែលឈ្មោះជាសាកលគេ ហៅថាChinese Chess ឬ Elephant Chess នឹងដាក់ឲ្យមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅ
លើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមជាលើកដំបូង ។

ក្រោយមានការសម្រេចជាផ្លូវការ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី១២រហូដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២ដោយមាន៤០ប្រភេទកីឡាត្រូវបានដាក់ឲ្យប្រកួត ស្មើនឹង ៥២៦វិញ្ញាសា។

ក្នុងចំណោម៤០ប្រភេទកីឡានោះគឺមានកីឡាថ្មីមួយប្រភេទនេះត្រូវបានដាក់ឲ្យប្រប្រកួតជាលើកដំបូងនៅក្នុងស៊ីហ្គេម នោះគឺ កីឡាអុកចិន ‘Xiangqi’ ឈ្មោះជាសាកល ‘Chinese Chess ឬ Elephant Chess’ មានដើមកំណើតមកពីប្រទេសចិន ហើយនៅវៀតណាម និយមហៅ Cờ tướng និងក៏ស្ថិតនៅក្នុងប្រភេទកីឡាអុកអន្តរជាតិផងដែរ។
សម្រាប់ប្រភេទកីឡាអុកចិននេះនៅក្នុងការបង្ហាញខ្លួនលើកដំបូងនៅស៊ីហ្គេមគឺមាន ៤វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួត រួមមាន ឯកត្តជនបុរស (Individual Men’s Standard Chess), ឯកត្តជន នារី (Individual Women’s Standard Chess), វិញ្ញាសាក្រុម (Men’s Fast chess Team) និងវិញ្ញាសាក្រុម Men’s Blitz Chess Team។

សូមបញ្ជាក់ថា កីឡាអុកអន្តរជាតិ (Chess) ជាប្រភេទអុក ដែលខុសពីអុកចិនដែលកន្លង មាននៅក្នុងការប្រកួត ស៊ីហ្គេមលើកទី២៧ ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ខណៈកាលពីស៊ីហ្គេម២០១៩ នៅប្រទេសហ្វីលីពីន ក៏មានការប្រកួតប្រភេទកីឡាអុក (Chess) នេះដែរ។

ដោយឡែក កម្ពុជា មានកីឡាករ ហេង ចំណាន ដែលជាអ្នកលេងអុកអន្តរជាតិ និងអុកចិន ធ្លាប់ប្រកួតនៅលើឆាកអន្តរជាតិ ដែលបានប្រកួតឈ្នះជើងឯកប្រភេទកីឡាអុកចិន ក្នុងព្រឹត្តិការណ៍ពិភពលោក លើកទី២ នៅទីក្រុងឆឹងទូ ខេត្តស៊ីឈន់ ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង