ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូឡូញ ប្រហែលគេចមិនផុត ពីរុស្សីវ៉ៃទេ?

108

បរទេស ៖ លោកDmitry Medvedevទីប្រឹក្សាសន្តិសុខរុស្សីបានព្រមានប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទថា«ការដែលប្រទេសប៉ូឡូញផ្តល់ការគាំទ្រដល់អ៊ុយក្រែននាពេលនេះ គឺជានយោបាយដែលប៉ូឡូញត្រូវចំណាយវិញថ្លៃណាស់និងមិនសមហេតុសមផលទៀតផង។ប៉ូឡូញនឹងទទួលបានការឆ្លើយតបវិញពីរុស្សី នៅទីបំផុត។

ថ្ងៃនេះប៉ូឡូញបានបណ្តេញអ្នកការទូតរុស្សីចំនួន៤០នាក់ចេញពីប្រទេស។ជាមួយគ្នានេះប៉ូឡូញបានប្រកាសបង្កកទ្រព្យសម្បត្តិរុស្សី៣៣លានដុល្លារទៀត។

ដូច្នេះចូររង់ចាំតាមដានមើលវិធានការឆ្លើយតបវិញរបស់រុស្សី បន្ទាប់ពី សង្រ្គាមនៅអ៊ុយក្រែន។

ប៉ូឡូញជាសមាជិកNATO។ដូច្នេះបើរុស្សី ហ៊ានវ៉ៃប៉ូឡូញNATOនិងសមា ជិក ២៩ ប្រទេសនឹងលោតចូលមកជួយ។ ពេលនោះប្រហែលប៉ូឡូញនិងសម្ព័ន្ធមិត្ត នឹងជួបផ្សងគ្រោះនឹងកាំជ្រួចល្បឿនលឿនជាងសម្លេង Hypersonic របស់រុស្សីជាមិនខាន។

អត្ថបទដែលជាប់ទាក់ទង