ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រប្រទានកម្រងផ្កា និងគ្រឿងឥស្សរយយស ជូន​សពវេជ្ជបណ្ឌិត Beat Richner នៅមន្ទីរពេទ្យគន្ធបុប្ផា

118


ភ្នំពេញ៖ ក្នុងថ្ងៃខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ នៃវិញ្ញាណក្ខន្ធសពលោកវេជ្ជបណ្ឌិត Beat Richner នៅព្រឹកថ្ងៃសៅរ៍ទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅមន្ទីរពេទ្យគន្ធបុប្ផា សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បាននាំយកកម្រងផ្កា និងគ្រឿងឥស្សរយស ប្រទានដោយព្រះមហាក្សត្រ ជូនសពលោកវេជ្ជបណ្ឌិត Beat Richner នៅមន្ទីរ។

ក្រៅពីនោះ ក៏មានការចូលរួមយ៉ាងច្រើន ពីសំណាក់មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ក្នុងនោះ ក៏មានវត្ដមានរដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។

ទង្វើរនេះបានបង្ហាញឲ្យឃើញថា ទោះបីជាលោក Beat Richner បានទទួលមរណភាពលាកចាកពីភពផែនដីដ៏ស្រស់បំព្រង ចាកឆ្ងាយពីកុមារជាទីកម្សត់របស់កម្ពុជាទៅហើយក្តី តែកិត្តិនាម និងកេរ្តិ៍ឈ្មោះនៃទង្វើល្អរបស់លោក ដែលបានពលីកម្មសម្រាប់កុមារកម្ពុជាបន្តក្រអូបសាយសុសពាសពេញផ្ទៃប្រទេស៕

អត្ថបទដែលជាប់ទាក់ទង