ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញសុំអភ័យទោសពីប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងព្រោះដោះស្រាយមិនទាន់

362

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញចុះជួយខណ្ឌព្រែកព្នៅ បានសំដែងការសោកស្តាយ និងសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងរយះពេលប៉ុន្មានថ្ងៃមកនេះដែលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទទួលរងបរិមាណទឹកភ្លៀងរហូតដល់៩៣,៦៤មីលីម៉ែត្រដែលជាបរិមាណ១ដ៏សំបើមនៅពេលរាជធានីភ្នំពេញអាចធានាបានតែប្រមាណ៤០៤មីលីម៉ែត្រតែប៉ុណ្ណោះ។

   ការសូមយោគយល់ពីបងប្អូនប្រជាពលរដ្ឋបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងក្នុងឧិកាសជួបសំណេះសំណាល និងនាំយកអំណោយ១ចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ទៅផ្តល់ជូនប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀងចំនួន៧២១គ្រួសារក្នុងសង្កាត់គោករការ ខណ្ឌព្រែក  ព្នៅកាលពីព្រឹកថ្ងៃទី១៥កញ្ញា២០១៨នេះ។

     លោកឃួង ស្រេង បានបង្ហាញពីការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរសង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញក៏ដូចមន្ទីរជំនាញដើម្បី   បើកមុខទឹករំដោះជំនន់ទឹកភ្លៀងនេះចេញពីភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។ប៉ុន្តែការ ងារនេះនៅតែមិនទាន់បានឆ្លើយតបបានទាន់ពេលវេលានៅឡើយដោយសារតែ ទឹកហូរធ្លាក់មកពីប៉ែកខាងកំពង់ស្ពឺយ៉ាងគំហុកចាក់មកភូមិសាស្ត្ររាជធានីភ្នំពេញ។តែទោះបីយ៉ាងណា អាជ្ញាធរមិនបានព្រងើយកន្តើយក្នុងការចាត់វិធានការ ដោះស្រាយសំរាប់ប្រជាពលរដ្ឋយើងឡើយ ជាពិសេសការគិតគូខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះនៅគ្រប់ទីកន្លែង។ 

    លោកសុខ សម្បត្តិ អភិ បាលខណ្ឌព្រែកព្នៅ បានឲ្យដឹងដែរថា ពេលនេះក្នុងខណ្ឌព្រែកព្នៅ មានសង្កាត់ចំនួន២ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងគឺសង្កាត់សំរោង មាន២៨គ្រួសារ,សង្កាត់គោករកា ដែលិចខ្លាំងមានរហូតដល់៧២១គ្រួសារក្នុងនោះក៏មានភូមិ អណ្តូង៤ និងអណ្តូង៦ផងដែរ។ 

    ចំពោះអំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះទាំង៧២១គ្រួសារក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម,មី១កេស ,ទឹកសុទ្ធ១កេស,ទឹកត្រី៦ដប និងថវិកា៥ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង