ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅចុះផ្ទាល់តាមខ្នងផ្ទះប្រជាជនរងគ្រោះជំនន់ទឹកភ្លៀង១៥០គ្រួសារនៅសង្កាត់វាលស្បូវ

79
ភ្នំពេញ ៖ បន្ទាប់ពីដឹកនាំមន្ត្រីចុះសំអាតអនាម័យ រើសសំរាមតាមដងផ្លូវរួចមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅក៏បានបន្តដឹកនាំមន្ត្រីចុះជួបសំណេះសំណាលសួរសុខទក្ខប្រជាពលរដ្ឋក្នុងសង្កាត់វាលស្បូវ ដែលទទួលរងនូវការលិចផ្ទះសម្បែង ដោយសារទឹកភ្លៀងធ្លាក់ ជន់លិចភូមិដ្ឋាន ។
ក្នុងឱកាសចុះផ្ទះរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនេះ លោកអភិបាលខណ្ឌ ក៏បាននាំយកអំណោយកាកបាទក្រហម ចែកជូនប្រជាជនផងដែរ ។
    អំណោយដែលលោកអភិបាលខណ្ឌ ចែកជូននៅសង្កាត់វាលស្បូវ រួមមាន ១៥០គ្រួសារ ដែលរស់នៅភូមិទួលកោះ និងក្តីតាកុយ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ៣ដប ស៊ីអីវ៣ដប ស្ករស ១គីឡូក្រាម ៕
អត្ថបទដែលជាប់ទាក់ទង