ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើអត្តឃាតខ្លួនឯង ដោយសារខឹងស្រីម្នាក់ ដែលខ្លួនស្រឡាញ់ បម្រុងយកធ្វើប្រពន្ធ បែរជាមានផ្ទៃពោះ ជាមួយប្រុសផ្សេង

137

អធិការនគរបាលស្រុកអណ្តូងមាស នៅថ្ងៃទី១៥កញ្ញានេះ បានឲ្យដឹងថា មានករណីបុរសម្នាក់ធ្វើអត្តឃាតខ្លួនឯង ដោយសារខឹងស្រីម្នាក់ ដែលខ្លួនស្រឡាញ់ បម្រុងយកធ្វើប្រពន្ធ បែរជាមានផ្ទៃពោះ ជាមួយប្រុសផ្សេង ដែលហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩.៤០ នាទីព្រឹក ។

នគរបាលស្រុកអណ្តូងមាស បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ក្លាន ដឺយ ភេទប្រុស អាយុ ២១ ឆ្នាំ ជន ជាតិច្រាយ សញ្ជាតិខ្មែរ រស់នៅភូមិកាជូត ឃុំញ៉ាង ស្រុក អណ្តូងមាស ខេត្តរតនគិរី បានធ្វើអត្តឃាតខ្លួន ដោយ យក កាំ បិតបន្ទួសចាក់ពោះខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ ត្រូវ បានអ្នកភូមិចាប់ឃាត់នាំយកទៅមណ្ឌលសុខភាពស្រុកអណ្តូងមាស ដោយឃើញថាមានសភាពធ្ងន់ធ្ងរខាងមណ្ឌលបាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីសង្គ្រោះ ។

នគរបាលបានប្រាប់ពីមូលហេតុ ៖ បុរសនោះបាន ខឹងនឹងស្រីដែលខ្លួនស្រឡាញ់ បម្រុងយកធ្វើប្រពន្ធមានផ្ទៃពោះ ជាមួយប្រុសផ្សេង ហើយចោទដាក់ខ្លួនថាកូនក្នុង ផ្ទៃជាកូនរបស់ខ្លួន រីឯបងប្អូនខាងស្រី នឹងផាកពិន័យជាប្រាក់ ចំនួន ១០០០ ដុល្លារ ទើបសម្រេចចិត្តធ្វើអត្តឃាតតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង