ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដូវទឹកលិចដោយជំនន់ទឹកទន្លេមេគង្គនេះ នៅខេត្តកំពង់ចាម មានជនរងគ្រោះដោយពស់ចឹកនិងសត្វផ្សេងៗទិចឬខាំមានចំនួនជាង១០០នាក់

70

 

កំពង់ចាម៖ លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា គិតមកដល់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅខេត្តកំពង់ចាម មានជនរងគ្រោះដោយពស់ចឹកនិងសត្វផ្សេងៗទិចឬខាំ មានចំនួនជាង១០០នាក់ ក្នុងរដូវទឹកលិចដោយជំនន់ទឹកទន្លេមេគង្គ ឆ្នាំនេះ។

   មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៨នេះថា សម្រាប់ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី១៥ខែកញ្ញាឆ្នាំ២០១៨នេះមានករណីពស់ចឹក២នាក់បន្ថែមទៀត   ១/ឈ្មោះ សែន សេង ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ចូលសំរាកនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកំពង់ចាម វេលាម៉ោង១៨និង៥៥នាទី ដោយសារពស់ចឹកចំម្រាមដៃកណ្តាលខាងស្តាំ (ចឹក៧ម៉ោងមុនចូលសំរាកពេទ្យ) ហេីមឈឺចុកចាប់ ក្រោយពីបានទទួលការព្យាបាលអ្នកជម្ងឺបានធូរស្រាល នេះជាករណីពស់ចឹកទី៨៣នាក់ ចឹកពេលគាត់កំពុងរេីគំនរអូស។

២/ឈ្មោះ សាន ស្រីធាន ភេទស្រីអាយុ ១៥ឆ្នាំ រស់នៅភូមិក្តារផ្សារឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំចូលសំរាកនៅផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តកំពង់ចាម វេលាម៉ោង ១៧ន៨ង០០ ដោយសារពស់ចឹកចំខ្នងដៃខាងស្តាំ (ចឹក៥ម៉ោងកន្លះមុនចូលសំរាកពេទ្យ ពេលរេីសផ្លែត្របែក) ហេីម ឈឺចុកចាប់ ក្រោយពីបានទទួលការព្យាបាលអ្នកជម្ងឺបានធូរស្រាល នេះជាករណីពស់ចឹកទី៨៤នាក់។

   មន្ត្រីដដែរបានបញ្ជាក់ថា បើគិតមកដល់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦និង០០ព្រឹកមាន នេះ ករណីពស់ចឹក ៨៤នាក់(ស្រី២៩)ករណីសត្វល្អិតផ្សេងៗខាំមាន ២១នាក់(ស្រី ៥នាក់)សរុបរួមទាំងអស់ ១០៥នាក់ហេីយ(ស្រី៣៤នាក់)តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសត្វអសិរ្ពិស
ខាំឬទិច ដូចជាពស់ចឹកជាដើម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវទឹកកំពុងជន់ឡើង ហើយមានឧប្បទ្ទវហេតុកើតឡើង
សូមរួសរាន់ប្រញាប់បញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ ។ លោកអភិបាលខេត្តកំពង់ចាម
ក៏បានណែនាំដល់មណ្ឌលសុខភាពតាមទីជនបទ ត្រូវយកចិត្តទុកដាក់ ជួយព្យាបាលជំងឺប្រជាពលរដ្ឋ ដែលមកមណ្ឌលសុខភាពដើម្បីព្យាបាលជំងឺ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាននិងយកចិត្តទុកដាក់លើសុខទុករបស់ប្រជាពលរដ្ឋ ក្នុងរដូវទឹកឡើងនេះ៕

 

អត្ថបទដែលជាប់ទាក់ទង