ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដឡង់គ្រិីសរ័ បុកម៉ូតូសង់កូរ៉េកញ្ចាស់ ស្លាប់ម្នាក់

119

ខេត្តកំពង់ចាមៈនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦
និង១០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុច
មុខផ្ទះឈ្មោះ ខេន សុខន ភូមិខ្វិតធំ ឃំុខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដម៉ាកឡង់គ្រិីសរ័ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះសឿន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់កាកាប ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពី
លិចទៅកើតហើយបានបុកជាមួយនិងម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ទ-៤៩៤១ភព១ បើកបរ
ដោយឈ្មោះ ខេន សុខន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំ
នៅភូមិខ្វិតធំ ឃំុខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរក្នុងទិសដៅស្របទិសគ្នា ហើយបត់ឆ្វេង (មិនពាក់មួកសុវត្ថិភាព)។
មូលហេតុអ្នកបើកបរម៉ូតូ បត់ឆ្វេងកាត់មុខរថយន្ត
ខ្វះការប្រុងប្រយ័ត្ន ។
ករណីនេះបណ្ដាលឱ្យ ជនរងគ្រោះបានស្លាប់ ពេលបញ្ជូនដល់ មន្ទីរពេទ្យស្រុកព្រៃឈរ។
ខូចខាត រថយន្ដ១គ្រឿងម៉ូតូ១គ្រឿង លក្ខណ:ធ្ងន់។
បច្ចុប្បន្នវត្ថុតាងទាំង២ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីដោះស្រាយតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង