ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ៖ បក្សសង្រ្គោះជាតិ មិនឈ្នះបក្សប្រជាជននោះទេ

135

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ” គណបក្សសង្រ្គោះជាតិ ដែលគេចាត់ទុកថា ជា គណបក្សប្រឆាំងដ៏ធំ មិនឈ្នះបក្សប្រជាជននោះទេ ទោះមិនទាន់រំលាយក៏ដោយ។

សម្តេចក្រឡាហោម ស​ ខេង​ អនុប្រធានគណបក្សប្រជាជនកម្ពុជា​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារនិងលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ត្រូវនឹងថ្ងៃអាទិត្យ ទី១៦ ខែកញ្ញាឆ្នាំ២០១៨​ នៅទីស្នាក់ការបក្សខេត្តព្រៃវែង។

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា  បានលើកឡើងថា គណបក្សសង្រ្គោះជាតិ មិនឈ្នះគណបក្សប្រជាជនកម្ពុជានោះទេ  បើទោះបីជាគ ណបក្សនេះ មិនទាន់រំលាយក៏ដោយ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ កាលពីថ្ងៃទី២៩  ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា  បានទទួល ជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី ដោយឈ្នះអាសនៈទាំងអស់នៅក្នុងរដ្ឋសភា។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា គណបក្សមួយ ដែលមានកំហុសដ៏ធ្ងន់ធ្ងរដែលត្រូវតែអនុវត្ដច្បាប់ដោយរំលាយ បើសិនជាគណបក្សនេះនៅ ក៏មិនឈ្នះគណបក្សប្រជាជនអាហ្នឹងគឺជាហេតុផលមួយដែលយើងគួរបញ្ជាក់ឲ្យច្បាស់ព្រោះ បើមិនអញ្ចឹងទេ យើងយល់ថា យើងឈ្នះហ្នឹងដោយសារ ការរំលាយអាហ្នឹង ដោយសាររំលាយអាហ្នឹងបានយើងឈ្នះ។

សម្ដេច ស ខេង បានបញ្ជាក់បន្ថែមថា ”យើងនៅតែឈ្នះ បោះឆ្នោតកន្លងទៅហ្នឹង អត់ចាញ់ ទេ ព្រោះដូចបានបញ្ជាក់ថា មូលដ្នានយើងបានចាក់ឬសយ៉ាងជ្រៅ ក្នុងទឹកចិត្ដប្រជាពលរដ្ឋ អញ្ចឹងគាត់នៅតែមានជំនឿអញ្ចឹង អ្នកដែលថា គោលនយោបាយរបស់ថា វាអញ្ចេះ វាអញ្ចុះ នៅត្រឹមកម្រិតថា នៅឡើយទេ នៅលើក្រដាសនៅឡើយទេ មិនទាន់ជាក់ស្ដែងទេហើយធម្ម តាទេ គឺថាអ្នកនយោបាយស្រុកណា ក៏ដូចស្រុកណាទេគឺថាអាថាហ្នឹងគឺ វាពូកែ ប៉ុន្ដែធ្វើមែន ទែន វារឿងមួយផ្សេងទៀត គាត់បោកយកម៉ាថាហ្នឹង ម៉ាឈ្នះសិនដល់តែទៅធ្វើ ធ្វើទៅណា ឆ្កុយទៅតែគណបក្សប្រជាជនកម្ពុជាអត់អញ្ចឹង”៕

អត្ថបទដែលជាប់ទាក់ទង