ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនអាជីវករ កម្មករសំណង់ ប្រជាពលរដ្ឋនៅ តាមបណ្តាផ្ទះជួលទាំងយប់

35

 

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនបងប្អូនអាជីវករ កម្មករសំណង់ ប្រជាពលរដ្ឋដែលនៅតាមបណ្តាផ្ទះជួល និងសិស្សានុសិស្សតាម បណ្តាសាលារៀនទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ដែលចាក់ដោយ ក្រុមគ្រូពេទ្យសុខាភិបាលស្រុកប្រតិបត្តិដង្កោ។

គួរបញ្ជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ បងប្អូនកម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ច ក្រៅប្រព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង