ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ជម្រើសជាតិ ចាប់ផ្ដើមហាត់ ដើម្បីជម្រុះតំណាក់កាល់ទី២

88

ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី២៦មេសាម្សិលម៉ិញនេះក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់តំណាក់កាលទី២ដោយស្ថិតក្រោមការដឹកនាំផ្ទាល់ពីលោកKeisuke Hondaដែលជាអ្នកចាត់ការទូទៅរបស់ក្រុមក្រុមជម្រើសជាតិកម្ពុជា ។

កីឡាករចំនួន២៦រូបដែលជ្រ់សរើសបាននៅតំណាក់កាលទី១នោះត្រូវមកចូលរួមហ្វឹក
ហាត់ដើម្បីជម្រុះតំណាក់កាលទី២ដែលយកតែ២០រូបដោយជម្រុះ៦រូបចេញ ។២០នាក់ដែល
បានពីការជម្រុះចុងក្រោយនេះនឹងចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេស
វៀតណាមនាខែក្រោយនេះ ។

គ្រូជំនួយក្រុមជម្រើសជាតិលិកភា សុភ័ក្ត្រាបាននិយាយឲ្យដឹងថាលោកKeisuke Honda
បានមកដល់កម្ពុជាតាំងពីថ្ងៃទី២៥មេសាមកម្ល៉េះហើយលោកនឹងធ្វើការជាមួយក្រុមអាយុ
ក្រោម២៣ឆ្នាំកម្ពុជារហូតដល់បញ្ចប់បេសកកម្មនៅស៊ីហ្គេមលើកទី៣១ ។

សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី២ ថ្ងៃនេះ គឺមានកីឡាករសរុប ២៦នាក់ មកពី ១០ក្លិប នៃពានរង្វាន់ Cambodian Premier League និង Cambodian League 2 ក្នុងនោះមានសមាជិកក្លិបបឹងកេត ៥នាក់, ណាហ្គាវើលដ៍ ៣នាក់, វិសាខា ៣នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, ភ្នំពេញក្រោន ៣នាក់, ព្រៃវែង ៤នាក់, អង្គរថាយហ្គឺរ ២នាក់, កងយោធពលខេមរភូមិន្ទ ១នាក់, អគ្គិសនីកម្ពុជា ១នាក់ និងគិរីវង់សុខសែនជ័យ ១នាក់។

ការប្រមូលផ្ដុំនេះដែរ នឹងជម្រុះយកកីឡាករត្រឹម ២០នាក់ប៉ុណ្ណោះ សម្រាប់ចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ដោយបញ្ជីឈ្មោះកីឡាករចុងក្រោយនេះ នឹងបង្ហាញ ១ថ្ងៃមុនចាកចេញពីមាតុភូមិ នៅចន្លោះថ្ងៃទី០៣ ឬថ្ងៃទី០៤ ខែឧសភាខាងមុខ។
ប៉ុន្ដែក្នុងបចំណោមកីឡាករ ២០នាក់ចុងក្រោយ ប្រសិនបើរកឃើញកីឡាករណាម្នាក់ មានវិជ្ជមានកូវីដ-១៩ អំឡុងបំពេញបេសកកម្មខាងលើ យោងតាមគោលកការណ៍ប្រកួត គឺអនុញ្ញាតឲ្យគ្រប់បណ្ដាប្រទេសមិនថាតែកម្ពុជានោះទេគឺអាចធ្វើការផ្លាស់ប្ដូរកីឡាករជំនួសបានមានន័យថាកម្ពុជាអាចកោះហៅកីឡាករបម្រុងក្នុងចំណោមបញ្ជីឈ្មោះកីឡាករ៥០នាក់ដំបូង ទៅជំនួសកៅអីកីឡាករវិជ្ជមាននោះបានភ្លាមៗ ។ នេះបើតាមការពន្យល់របស់លោក ភា សុភ័ក្ដ្រា។

កម្មវិធីប្រកួតរបស់ក្រុម U23កម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកនាថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប U23 ឡាវ (ម៉ោង ៤រសៀល) បន្ទាប់មកនៅថ្ងៃទី១១ ខែឧសភា ត្រូវជួបក្រុម U23 សិង្ហបុរី (ម៉ោង ៤រសៀល) មុនជួបក្រុម U23 ថៃ (ម៉ោង ៧យប់) នាថ្ងៃទី១៤ ខែឧសភា និងប្រកួតចុងក្រោយជួបក្រុម U23 ម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ (ម៉ោង ៤រសៀល)។
ក្នុងខណៈដែលក្រុមយុវជានអាយុក្រោម២៣ឆ្នាំកម្ពុជាទើបតែបញ្ចេញបញ្ជីឈ្មោះបឋមនោះសម្រាប់ស៊ីហ្គេមនោះអតីតគ្រូជម្រើសជាតិកម្ពុជាលោកFelix Agustin Gonzalez Dalmas ហាក់ដូចជាមានការចាប់អារម្មណ៍ចំពោះបញ្ជីឈ្មោះនេះ ។

បុរសសញ្ជាតិអាហ្សង់ទីនរូបនេះដែលបានចែកផ្លូវជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនាមជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិ (ឈុតធំ និង U23) កាលពីខែមេសា ឆ្នាំ២០២១ ក៏ប៉ុន្តែលោកនៅតែជាអ្នកគាំទ្របាល់ទាត់កម្ពុជា បើ ទោះបីជាលោកឃ្លាតឆ្ងាយក៏ដោយ។
និយាយអំពីបញ្ជីឈ្មោះកីឡាករទៅចូលរួមស៊ីហ្គេមលើកនេះ លោក Felix Dalmas បានប្រាប់ និយាយថាអ្វីៗគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹក។ពួកគាត់ជាអ្នកដែលបានតាមដាននិងធ្វើការជាមួយកីឡាករនាពេលបច្ចុប្បន្ននេះ។
លោកនិយាយថារូបលោកមិនបានធ្វើការជាមួយក្រុមអស់រយៈពេលមួយឆ្នាំកន្លងមក។ ដូច្នេះខ្ញុំមិនដឹងព័ត៌មានលម្អិតទាំងអស់អំពីអ្វីដែលកំពុងកើតឡើងនៅពេលនេះទេ។លោកគិតថា វាជាដំណើរការដ៏វែងមួយ។
យើងធ្លាប់បានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍និងរៀបចំកីឡាកររួមទាំងបុគ្គលិកទាំងអស់ជាមួយនឹងមូលដ្ឋានគ្រឹះ និងវិធីនានា ដើម្បីភាពរីកចម្រើន។ ការប្រកួត ដូចជាស៊ីហ្គេមនេះ គឺជា ការសាកល្បងដ៏អស្ចារ្យ ដើម្បីបង្ហាញថា តើកីឡាករកំពុងនៅកន្លែងណា ក្នុងដំណើរការនោះ»។ បុរសវ័យ ៣៤ឆ្នាំបានបន្ថែម។

លោក Felix Dalmas ដែលពុំត្រូវបានគេស្គាល់ថា មានប្រវត្តិដឹកនាំក្រុមមកពីណា ប៉ុន្តែបានជួយU23កម្ពុជាបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រយៈពេល ៦០ឆ្នាំ។ បច្ចុប្បន្នមានកីឡាករមួយចំនួនតូច ដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោកក៏កំពុងបន្តមានឈ្មោះក្នុងព្រឹត្តិការណ៍ដដែលនេះទៀតផង។
អ្នកដែលរូបលោកបានធ្វើការជាមួយផ្ទាល់គឺជាក្មេងដែលពូកែមានការផ្ដោតអារម្មណ៍បានល្អ ហើយពួកគេចង់ធ្វើឲ្យបានល្អសម្រាប់កម្ពុជា។ ជាមួយគ្នាផងដែរ លើកនេះ បុគ្គលិក និងកីឡាករទាំងអស់កំពុងប្រឹងប្រែងធ្វើឲ្យប្រជាជនកម្ពុជាសប្បាយចិត្ត។ដូច្នេះសូមគាំទ្រពួកគេ។

លោក Félix Agustín González Dalmás បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាក្រុមការងាររបស់អ្នកចាត់ការក្រុម លោក Keisuke Honda កាលពីឆ្នាំ២០១៨។ ក្នុងរយៈពេល ២ឆ្នាំ លោកបានដឹកនាំជម្រើសជាតិឈុតធំ ១៦ប្រកួត ក្នុងនោះឈ្នះ៣ ស្មើ៣ និងចាញ់១០។ ដោយឡែក ជាមួយ U-23 កម្ពុជា លោកដឹកនាំបាន ១៤ប្រកួត ក្នុងនោះឈ្នះ៤ ស្មើ៤ និងចាញ់៦។

អត្ថបទដែលជាប់ទាក់ទង