ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនជាតិកូរ៉េម្នាក់ ករណី​ជម្រិតទារប្រាក់ នៅប្រទេសកូរ៉េ រត់គេចមក​លាក់ខ្លួន នៅកម្ពុជា​

27

ប៉ៃលិន៖ ជនសង្ស័យជនជាតិកូរ៉េម្នាក់នេះ ជាប់ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់ នៅប្រទេសកូរ៉េ រួចរត់គេចខ្លួន មកស្នាក់នៅ​ប្រទេស​កម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពាក្យបណ្តឹងបស់ជនរងគ្រោះ ជាជនជាតិកូរ៉េដូចគ្នារួច ក៏ស្រាវជ្រាវដឹងថា ជនសង្ស័យ មកលាក់ខ្លួន ស្នាក់នៅក្នុងខេត្តប៉ៃលិន ទើបឱ្យប៉ូលិស ចុះស្រាវជ្រាវនាំខ្លួនតែម្តង។

ដោយមានការសម្របសម្រួលពីលោក ជា សារ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន បានចាត់ឱ្យលោកវរសេនីយ៍ទោ ជា សុផារិទ្ធ ស្នងការរង ទទួលផែនការងារសន្ដិសុខ ដឹកនាំ​កម្លាំងប៉ុស្ដិ៍នគរបាល​ស្ទឹងកាច់ សហការជាមួយនឹងកម្លាំងផែនការងារសន្តិសុខ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាបុរស​ជនជាតិកូរ៉េម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាជនជាតិកូរ៉េដូចគ្នា។

ហេតុការណ៍នគរបាល ចុះចាប់ឃាត់ខ្លួនជនជាតិកូរ៉េ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់នេះ បានធ្វើឡើង នៅវេលាម៉ោង ០៩ និង ៥០នាទី ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

​ជនសង្ស័យ មាន​ឈ្មោះ ស៊ីន មីនហូ (Sin Min-ho) ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិកូរ៉េ ជាប់ពាក់ព័ន្ធករណីជំរិតទារប្រាក់ នៅប្រទេសកូរ៉េ។

នគរបា​លអន្តរជាតិក្រុង​សេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង បានស្នើសុំសមត្ថកិច្ចកម្ពុជា ស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ លុះពិនិត្យមើលទៅលើលិខិតឯកសារ ទើបដឹងថា ជនសង្ស័យ​រូបនេះ បានចូលមកលាក់ខ្លួន នៅក្នុងខេត្តប៉ៃលិន ក៏ឱ្យនគរបាល​ស្រាវជ្រាវចាប់ឃាត់ខ្លួនតែម្តង​។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ជនសង្ស័យខាងលើ ប៉ូលិសបានរៀបចំសំណុំរឿង និងបញ្ជូនខ្លួន តាមរថយន្ត ពីខេត្តប៉ៃលិន ទៅអគ្គស្នងការនគរបាលជាតិ ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង