ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យមួយក្រុម ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួន ជាមួយថ្នាំញៀន១៥កញ្ចប់

158

ភ្នំពេញ៖ ​​កម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយ​ ការិយាល័យបទល្មើសគ្រឿងញៀន រាជធាន​ភ្នំពេញ ​ចុះប្រតិបត្តិការបង្ក្រាប ជាក់ស្តែងពីរទីតាំង ដោយបានឃាត់ខ្លួន​ជនសង្ស័យ ១០នាក់ និងដកហូតថ្នាំញៀន ចំនួន១៥កញ្ចប់ ​ដោយប្រត្តិបត្តការណ៍នេះ ធ្វើឡើងនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ​ចំណុចផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​។

​បើតាម កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់ រួមមាន៖

.ទី១ ឈ្មោះចាន់ សារី អាយុ១៩ឆ្នាំ មុខរបរកម្មករទុញរទះ ស្នាក់នៅទួលសង្កែ

.ទី២ ឈ្មោះ កែម ដារ៉ាវុធ ហៅបារាំង អាយុ២៨ឆ្នាំមុខរបរកម្មកររោងពុម្ភ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១

ទី.៣ ឈ្មោះ ផាត ភីលីប អាយុ១៧ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ១

ទី. ៤ ឈ្មោះ ចាន់ តុលា អាយុ១៨ឆ្នាំ មុខរបរ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ

ទី. ៥ ឈ្មោះ រស់ រ៉ាន់ អាយុ៣៥ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅ ផ្ទះជួល ភូមិទ្រា១ 

ទី.៦ ឈ្មោះ ហែម វិញ អាយុ១៧ឆ្នាំមុខរបរអូសសំរាម ស្នាក់នៅភូមទ្រា

ទី. ៧ ឈ្មោះ លួន វិទូ អាយុ១៧ឆ្នាំ មុខរបររើសអេតចាយ កន្លែងស្នាក់នៅមិនពិតប្រាកដ

ទី.៨ ឈ្មោះ យួន សុភ័ក្រ អាយុ៣០ឆ្នាំ មុខរបរ រើសអេតចាយ កន្លែងស្នាក់នៅមិនពិតប្រាកដ

ទី.៩ ឈ្មោះ សូត្រ សុវណ្ណារ័ត្ឋ អាយុ៣០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិទ្រា១ សង្កត់ស្ទឹងមានជ័យទី១

និងទី១០ ឈ្មោះ ហម សុខហៀង អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្ត៕ 

អត្ថបទដែលជាប់ទាក់ទង