ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យនិងអាជ្ញាធរសង្កាត់ ស្ពាយវ៉ាក់សាំងទៅចាក់អោយក្រុមនិស្សិតដល់អន្តេវាសិកដ្ឋាន

54

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនាទាបាញ់​ ​និងអាជ្ញាធរសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានស្ពាយវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ទៅចាក់អោយក្រុមនិស្សិតដល់អន្តេវាសិកដ្ឋាននៃសាលាទិចណូ។

   នេះពិតជាបង្ហាញអោយឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌ សង្កាត់ តាមអនុសាសន៍ដដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងការដឹកនាំបញ្ជាផ្ទាល់របស់លោកឃួងស្រេងអភិបាលនៃគណះអភិបាលរាជធានីភ្នំពេញដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។

   លោក ប៉ិច សុខឃឿនចៅសង្កាត់ទឹកល្អក់ទី១ បានអោយដឹងថា នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២២នេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនាទាបាញ់បានចុះចាក់វ៉ាក់សាំងជូននិស្សិតស្នាក់ដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋានទិចណូចំនួន៥៧នាក់ក្នុងនោះនិស្សិតឡាវ២៣នាក់និស្សិតវៀតណាម១៣នាក់និងនិស្សិតខ្មែ២១នាក់

  គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរនៅតាមបណ្តារាជធានីខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានីខេត្ត៕

 

  

អត្ថបទដែលជាប់ទាក់ទង