ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ត្រូវផ្អាកទាំងស្រុង បន្ទាប់ពីទឹកស្ទឹងសំរោងហក់ឡើងជន់លិចលើថ្នល់កម្ពស់ ៤តឹក

54


ព្រះសីហនុ៖ ក្រសួងធនធានទឹកនិងឧុនិយម បានប្រាប់ពីព័ត៌មាន ទាន់ហេតុការណ៍ថា: មកដល់ម៉ោង ១៤:១៥ នាទី រសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងហូរហៀរពីលើផ្លូវជាតិលេខ ៤ ប្រវែងប្រមាណ ២០ ម៉ែត្រ ហើយ ។ ឯការធ្វើចរាចរឆ្លងកាត់ នៅដំណើរការជាធម្មតា ។

គិតត្រឹមវេលាម៉ោង ៤រសៀលថ្ងៃទី១៧ ខែកញ្ញានេះ ស្ថានភាពទឹកស្ទឹងសំរោង បាននៅតែបន្តហក់ឡើងកាន់តែខ្លាំង លើលីវ៉ូទឹកកម្ពស់ម៉ែត្រ ដែលធ្វើឲ្យទឹកបានហៀរ មកលិចលើថ្នល់ជាតិកម្ពស់៤តឹក និងមានមុខ ទឹកហូរកាត់ តាមបណ្ដោយផ្លូវជាតិប្រវែង១៦០ម៉ែត្រ។

កំលាំងអាវុធហត្ថមូលដ្ឋានស្រុកកំពង់សីលា និងកំលាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២ បានឲ្យអះអាងថា បើពិនិត្យមើលតាម ស្ថានភាពទឹកជាក់ស្តែង គឺទឹកនឹងនៅតែបន្តឡើងថែមទៀត ព្រោះ ភ្លៀងកំពុងធ្លាក់ជាបន្តបន្ទាប់។

បច្ចុប្បន្នកំលាំងអាវុធហត្ថ សហការជាមួយកំលាំង គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់សីលា បានកំពុងនឹងជួយសម្រួល សណ្តាប់និងបញ្ជៀស ការកកស្ទះចរាចរណ៍ នៅកន្លែងកើតហេតុដោយ និងការពារមិនឲ្យអ្នក បើកបរទៅមុខក្រែងលោ មានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានបញ្ជាក់ថា មកដល់ម៉ោងនេះ ការធ្វើចរាចរណ៍ លើផ្លូវជាតិលេខ៤ ត្រូវផ្អាក ទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង