ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជាជនកម្ពុជា មិនរើសអើង និងមិនទុកអោយ ប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់បាយ

51

 

ភ្នំពេញ៖ គណបក្សប្រជាជាជនកម្ពុជា មិនរើសអើង ជួយការពារអាយុជីវិត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ ពោលគឺ មិនមានគណបក្សមួយណា បានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជាឡើយ។

នេះជាការបញ្ជាក់របស់ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជាជនកម្ពុជាចំនួន៧៨រូប នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ឧសភា ឆ្នាំ២០២២នេះ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយ ។

មិនមានគណបក្សណាហ៊ានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជម្ងឺកូវីដ-១៩នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដុសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត។

លោកឃួង ស្រេង បញ្ជាក់បងដែរថា បងប្អូនទាំង៧៨រូបនេះ គឺជាអតីតបេក្ខជនឈរ ឈ្មោះបោះឆ្នោត ឃុំ សង្កាត់របស់គណបក្សភ្លើងទៀននៅតាមបណ្តាសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ តែពេលនេះ ពួកគាត់បានយល់ច្បាស់ពីគោល
នយោបាយដ៏ល្អរបស់គណបក្សប្រជាជាជនកម្ពុជា ទើបពួកគាត់ស្ម័ក្រចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជាជនកម្ពុជាវិញ។

លោក​ក៏បាន​សំណូមពរ ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រៀមខ្លួន​ឱ្យ​រួចរាល់​សម្រាប់​ការបោះឆ្នោត​នាពេល​ឆាប់ៗ​ខាងមុខនេះ​គឺ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មួយរូប ប្រែក្លាយជា​សន្លឹកឆ្នោត​មួយ​សន្លឹក។

បើតាមការបញ្ជាក់ពី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តីបានបញ្ជាក់ឱ្យដឹងថា គណបក្សភ្លើងទៀនដែលប្រកាសចូលមករួមរស់ជាមួយ គណបក្ស​ប្រជាជន​កម្ពុជាចំនួន៧៨នាក់ នៅរសៀលនេះ ក៏មានការបញ្ចូល សមាជិកសង្គ្រោះជាតិចំនួន៧៧២នាក់ សរុបចំនួន៨៥០នាក់ បានមកជាសមាជិកគណបក្ស​ប្រជាជន​កម្ពុជាផងដែរ ​ ៕

អត្ថបទដែលជាប់ទាក់ទង