ថៃបង្ហាញបញ្ជីឈ្មោះ ក្រុមជម្រើសជាតិ សម្រាប់ស៊ីហ្គេម
ភ្នំពេញ៖នៅថ្ងៃទី៤ឧសភាខាងមុខនេះក្រុមជម្រើសជាតិថៃនឹងចេញដំណើរទៅកាន់ទីក្រុងហាណូយដែលជាកន្លែងប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២២ហើយបន្ទាប់ពីក្រុមនេះបញ្ចេញបញ្ជីឈ្មោះចុងក្រោយសម្រាប់ការប្រកួតនោះ ។
ក្រុមនេះនឹងធ្វើដំណើរទៅកាន់ទីក្រុង Nam Dinh នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ហើយចាប់ផ្តើមយុទ្ធនាការក្នុងពូល B របស់ពួកគេជាមួយម៉ាឡេស៊ី និងជាបន្តបន្ទាប់ជួប សិង្ហបុរី, កម្ពុជា និងចុងក្រោយឡាវ។
អ្នកចាំទីដែលមានអាយុច្រើន និងបទពិសោធជោកជាំជាងគេនៅក្នុងក្រុម កីឡាករ Kawin Thamsatchanan (៣២ឆ្នាំ) ក៏មានឈ្មោះជាផ្លូវការនៅក្នុងក្រុមនាមជាកីឡាករលើសអាយុ ដូចតាមការបញ្ជាក់ដោយលោកស្រី Pang។ ក្រៅពីនេះកីឡាករខ្សែបម្រើវ័យ ២៥ឆ្នាំ Weerathep Pomphan លេងឱ្យក្លិប Muangthong United និងកីឡាករ Worachit Kanitsribampen វ័យ២៤ឆ្នាំ លេងឱ្យក្លិបBG PathumUnitedត្រូវបានជ្រើសរើសដើម្បីបំពេញកូតាកីឡាករលើសអាយុទៀត
ផង។
ជាមួយគ្នានោះថៃក៏បានកោះហៅកីឡាករកូនកាត់កំពុងលេងនៅតំបន់អឺរ៉ុប៣រូបដែររួមមានកីឡាករ Benjamin James Davis លេងនៅលីគទី៣ អង់គ្លេស ឲ្យក្លិប Oxford United, កីឡាករ Chayaphiphat Suphanphat លេងឲ្យក្លិប G.D. Estoril Praia ក្នុងលីគកំពូលព័រទុយហ្គាល់ និងកីឡាករ Jonathan Khemdee លេងឲ្យក្លិប Odense Boldklub នៅលីគកំពូលដាណឺម៉ាក។
ខាងក្រោមនេះជាឈ្មោះកីឡាករទាំង២០រូបរបស់ថៃរួមជាមួយនឹងតួនាទីរបស់ពួកគេនៅលើទីលាន ។
អ្នកចាំទី:
Kawin Thammasatchanan (៣២ឆ្នាំ)
Supanut Suadsong (២២ឆ្នាំ)
ខ្សែការពារ:
Jonathan Khemdee (១៩ឆ្នាំ)
Anusak Jaiphet (២២ឆ្នាំ)
Theerapat Laohabut (២២ឆ្នាំ)
Chonnapat Buaphan (១៨ឆ្នាំ)
Nakin Wisetchat (២២ឆ្នាំ)
Jaturapat Sattham (២២ឆ្នាំ)
ខ្សែបម្រើ:
Weerathep Pomphan (២៥ឆ្នាំ)
Worachit Kanitsribampen (២៤ឆ្នាំ )
William Weidersjö (២០ឆ្នាំ)
Benjamin Davis (២១ឆ្នាំ)
Airfan Doloh (២១ឆ្នាំ)
Chayapiat (២០ឆ្នាំ)
Ekanit Panya (២២ឆ្នាំ)
Narakorn Noomchansakul (២២ឆ្នាំ)
ខ្សែប្រយុទ្ធ:
Jakkit Palapon (២២ឆ្នាំ)
Teerasak Poeiphimai(១៩ឆ្នាំ)
Patrik Gustavsson (២១ឆ្នាំ)
Korawich Tasa (២២ឆ្នាំ)
ថៃគឺជាក្រុមដែលជោគជ័យជាងគេលើវិញ្ញាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ពោលគឺក្នុងចំណោម ៣០លើក ពួកគេឈ្នះមេដាយមាស ដល់ទៅ ១៦ដង ប្រាក់ ៤ដង និងសំរឹទ្ធ ៥ដង។
ក្រុមរហស្សនាមដំរីសឹកថៃ មួយនេះនឹងជួប កម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នាវេលាម៉ោង ៧:០០ល្ងាច៕