ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារចាប់បានរថយន្តល្មើសច្បាប់រាល់ថ្ងៃ

110

 

ខេត្តព្រះវិហារ៖ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ចាប់បានរថយន្តល្មើសច្បាប់រាល់ថ្ងៃ ។ជាក់ស្តែងរយៈពេល៣ថ្ងៃជាប់គ្នានេះ ក្រុមការងារឃាត់រថយន្តបានជាង១០០គ្រឿង ដោយបានធ្វើការផាកពិន័យនិងកាត់ទ្រុងចេញជាច្រើនគ្រឿងផងដែរ។

  លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អ្នកបើកបរ​ល្មើស​ច្បាប់​ចរាចរណ៍ផ្លូវគោក​ នៅលើដងផ្លូវជាតិលេខ៦២​ ខេត្ត​ព្រះ​វិហារ​ នៅតែបន្តមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជា​ក្រុម​​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេសខេត្ត សហការ​ជាមួយ​អាជ្ញាធរស្រុក​ បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់​ ទាំងយប់​ ទាំងថ្ងៃក្តី ដោយ

សម្រាប់៣ថ្ងៃជាប់គ្នានេះ ពោលគឺចាប់ពីថ្ងៃ សៅរ៍ ០៦កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់ថ្ងៃ ចន្ទ ០៨កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១០៥ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ២៨ គ្រឿង រក្សាទុកនៅគោលដៅ  ចំនួន ០២ គ្រឿង សំពីងសំពោង ចំនួន ០៤ គ្រឿង ខ្វះឯកសារ                   ចំនួន ៥៤ គ្រឿងដោះរានខាងក្រោយចំនួន ០២ គ្រឿង គ្មានបណ្ណបើកបរ ចំនួន ០៩ នាក់ បណ្ណបើកបរក្លែងក្លាយចំនួន ០១ នាក់ រថយន្តគ្មានផ្លាកលេខ     ចំនួន ០៥ គ្រឿង ដើម្បី​ត្រួត​ពិនិត្យ​ និង​ធ្វើ​ការ​ផាក​ពិន័យតាមច្បាប់។ ​

    គួររំលឹកថា កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនបានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

អត្ថបទដែលជាប់ទាក់ទង