ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរសម្រាប់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ស្លាប់​៥​នាក់​ របួស​១៤​នាក់​

57


​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​លើក​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ ១០​នាក់​(​ស្រី​៣​នាក់​)​ របួសស្រាល​ ៤​នាក់​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១៤​នាក់​(​យប់​៥​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​ ១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៩​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១៥​គ្រឿង​ រថយន្ត​តូច​ ៣​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​១​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​ ១​លើក​(​ស្លាប់​១​នាក់​),​ ប្រជែង​ ២​លើក​(​ស្លាប់​២​នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​ និង​ងងុយដេក​ ១​លើក​(​ស្លាប់​១​នាក់​)​ ។​ ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ៦​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៧​លើក​ រថយន្ត​តូច​ ២​លើក​ រថយន្ត​ធំ​ ១​លើក​ ។​ ​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ៣​លើក​ ស្លាប់​២​នាក់​ របួស​៤​នាក់​,​ កណ្តាល​ ២​លើក​ ស្លាប់​២​នាក់​ របួស​២​នាក់​ និង​ខេត្តស្វាយរៀង​ ១​លើក​ ស្លាប់​ ១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១៧​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-១៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៣៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៦២​នាក់​ របួស​សរុប​ ៩២​នាក់​ របួសធ្ងន់​ ១៤៧​នាក់​ របួសស្រាល​ ៤៤​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង