កីឡាការិនីជឺជិតស៊ូ មកដល់កម្ពុជា ដើម្បីត្រៀមស៊ីហ្គេម
ភ្នំពេញ៖កីឡាការិនីសញ្ជាត់កម្ពុជាអាមេរិកជេសាខាន់បានមកដល់កម្ពុជាហើយកាលពីថ្ងៃទី៥ឧសភាម្សិលម៉ិញនេះ ។
នេះជាដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១
នៅប្រទេសវៀតណាម។
ជាន់ទឹកដីកម្ពុជា ភ្លាមកីឡាការិនីជេសា ខាន់ បានសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដ្បិតខកខានមកទីនេះរយៈពេល៣ឆ្នាំគ្រាដែលកីឡាការិនីរូបនេះក៏បានបង្ហាញពីការតាំងចិត្តសម្រាប់ការត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី២ ក្នុងអាជីពរបស់ខ្លួន។
កីឡាការិនីរូបនេះបានលើកឡើងក្នុងកិច្ចសម្ភាសន៍ខ្លីថារូបនាងពិតជារីករាយដែលបានមកដល់ទីនេះហើយខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រ។វាមានរយៈពេល៣ឆ្នាំហើយដែលនាងមកទីនេះលើកចុងក្រោយហើយខ្ញុំពិតជារីករាយក្នុងការវិលត្រលប់មកវិញនិងបានឃើញអ្នករាល់គ្នា។
គឺជាលើកទី៣ ដែលប្រកួតតំណាងកម្ពុជា ហើយជាលើកទី២ នៅស៊ីហ្គេម ដូច្នេះខ្ញុំពិតជារីករាយ។ជាពិសេសឪពុករបស់នាងដែលតែងតែនៅជាមួយនាងនិងបង្ហាត់នាង។ ពិតណាស់ការប្រកួតចុងក្រោយរបស់ខ្ញុំគឺជើងឯកPan Jiu Jitsuនៅសហរដ្ឋអាមេរិកវាគឺជា
ពានរង្វាន់ដែលធំ ជឺជីតស៊ូ វាដូចជាក្នុងប្រភេទកីឡាអាស៊ី និងប្រភេទកីឡាអាស៊ីអាគ្នេយ៍ ហើយខ្ញុំឈ្នះព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោកជាមួយខ្សែក្រវាត់ខ្មៅជាលើកដំបូងប៉ុន្តែពេលនេះខ្ញុំរួចរាល់សម្រាប់ស៊ីហ្គេម។
និយាយពីការរីកចម្រើននូវសមត្ថភាពបើប្រៀបធៀបទៅនឹងឆ្នាំមុនៗជេសាខាន់បានឲ្យដឹងទៀតថាជារៀងរាល់ឆ្នាំគ្រប់គ្នាតែងតែមានការព្យាយាមដើម្បីបង្កើនសមត្ថភាពហើយឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យ ហើយខ្ញុំគិតថា ពីឆ្នាំ២០១៩ ខ្ញុំពិតជាមានការប្រែប្រួលជាងនៅពេលនេះ ហើយពេលនេះខ្ញុំកាន់ខ្សែក្រវាត់ខ្មៅដូច្នេះខ្ញុំទទួលបានបទពិសោធជាច្រើនហេតុនេះខ្ញុំកាន់តែត្រៀមខ្លួនបានល្អជាងមុន ហើយខ្ញុំពិតជារំភើបខ្លាំង។
លោកPeterKhanដែលជាឪពុកនិងក៏ជាគ្រូបង្វឹករបស់កីឡាការិនីជេសាខាន់ក៏បាន
បង្ហាញចំណាប់អារម្មណ៍ផងដែរថា លោកពិតជារំភើប សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយកូនស្រីរបស់ខ្ញុំតំណាងឲ្យកម្ពុជាហើយសម្រាប់ខ្ញុំដែលមិនធ្លាប់ធ្វើបានល្អក្នុងនាមជាកីឡាករ ប៉ុន្តែពេលនេះកូនស្រីរបស់ខ្ញុំអាចក្លាយជាកីឡាការិនីតំណាងកម្ពុជា ច្រើនជាង២ដង ប៉ុន្តែ ៣ដងមកហើយ។ ខ្ញុំពិតជាមានកិត្តិយសដែលនាងបានធ្វើឲ្យគ្រួសារ ក៏ដូចជាកម្ពុជា មានមោទកភាពហើយយើងកំពុងទន្ទឹងរង់ចាំជាមួយលទ្ធផលល្អប្រសើរដើម្បីឈ្នះមេដាយ
មាស។
សូមបញ្ជាក់ថា ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នឹងប្រកួតនៅថ្ងៃទី១៤១៥ខែឧសភាឆ្នាំ២០២២។កីឡាការិនីខ្មែរ អាមេរិករូបនេះបានបង្កើត
ប្រវត្តិសាស្ត្រឲ្យកម្ពុជា ក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕