ប្រភេទកីឡាវ៉ូវីណាមវៀតណាម គឺជាគូប្រជែង ដ៍សំខាន់បំផុត
ភ្នំពេញ៖កីឡាការិនីវ៉ូវីណាមពៅសុខាដែលជាម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៩បាននិយាយថាសម្រាប់ស៊ីហ្គេមលើកទី៣១នេះវៀតណាមគឺជាគូប្រជែងដ៏សំខាន់និងខ្លាំងបំផុតមួយ ។
ស៊ីហ្គេមដែលនឹងចាប់ផ្ដើមឡើងពីថ្ងៃទី១២ដល់២៣ឧសភានោះកីឡាការិនីកម្ពុជារូបនេះគឺជាតួឯកមួយក្នុងចំណោមតួឯកនានារបស់កម្ពុជា។
ពៅសុខាជាកីឡាការិនីមានបទពិសោធន៍ច្រើនលើឆាកអន្តរជាតិគឺទាំងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី និង ជើងឯកពិភពលោក ។សម្រាប់ការចូលរួមស៊ីហ្គេមលើកនេះកីឡាការិនីរូបនេះនឹងឈ្នះមេដាយ
កម្រិតណាមួយសម្រាប់ជាតិជាមិនខាន ។
ទោះបីមានជំនឿចិត្តបែបនេះក៏កីឡាការិនីរូបនេះនៅតែចាត់ទុកថាម្ចាស់ផ្ទះគឺជាគូប្រ
ជែងបំផុតសម្រាប់ខ្លួនព្រោះវៀតណាមជាម្ចាស់នៃក្បាច់គុននេះហើយជាម្ចាស់ផ្ទះទៀតផង។
សម្រាប់គូប្រជែងផ្សេងទៀតមានមីយ៉ាន់ម៉ា ឡាវ និង ឥណ្ឌូនេស៊ីក៏ជាប្រទេសដែលខ្លាំងដែរ។
ម្ចាស់មេដាយមាស២គ្រឿងឆ្នាំ២០១៩ រូបនេះបានបន្ថែមថា សម្រាប់មេដាយខ្ញុំសង្ឃឹម គ្រាន់តែកម្រិតមេដាយណាខ្ញុំមិនហ៊ាននិយាយដែរ។សម្រាប់ចំនុចខ្វះខាតខ្ញុំគិតថាយើងមិន
សូវជាមានបញ្ហាឬប៉ះពាល់ខ្លាំងនោះទេព្រោះក្រុមកម្ពុជាយើងមានលោកគ្រូបរទេសនៅបង្ហាត់ផ្ទាល់គឺអាចនិយាយថានាងខ្ញុំមានការបារម្ភខ្លាំងទៅលើផ្នែកស្មារតីនៅពេលឡើងទីលានប្រកួតឯនោះវិញទេ ព្រោះដោយសារតែយើងខកខានចូលរួមក្នុងការប្រកួត ២ឆ្នាំជាងហើយ។
ការខកខានចូលរួមនេះដោយសារតែបញ្ហាជំងឺកូវីដ១៩ពេលចាប់ផ្តើមប្រកួតវិញនៅក្នុងព្រឹត្តិ
ការណ៍មួយដែលធំប្រចាំតំបន់ដូចនេះនាងខ្ញុំគិតថាអ្វីដែលលំបាកគឺនៅសល់តែចំនុចផ្នែកស្មារតីពេលប្រកួតនេះទេ។
ជាកីឡាការិនីម្ចាស់មេដាយមាស២គ្រឿងក្នុងការប្រកួតជើងឯកវ៉ូវីណាមពិភពលោកលើកទី៦ ដែលធ្វើនៅកម្ពុជាកាលឆ្នាំ២០១៩ ព្រមទាំងជាម្ចាស់មេដាយសំរឹទ្ធចំនួន៣គ្រឿងក្នុងព្រឹត្តិការណ៍ដដែលនេះផងដែរ។ កីឡាការិនី រូបនេះនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម លើវិញ្ញាសាចំនួន ៣ គឺ មេគុណដាវនារី, សម្ដែងដាវនារី២នាក់ និងសម្ដែងនារី២នាក់គ្មានអាវុធ៕