ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីក្រូហិរញ្ញវត្ថុA.M.K បានសម្រេចចិត្ដ វិនិយោគ០១លានដុល្លារ ជាមួយការងារសាងសង់ អាកាស យានដ្ឋានអន្ដរជាតិតេជោ ខេត្ដកណ្ដាល

49

ភ្នំពេញ៖ ធនាគារA.M.K Microfinance Institution Plc.បានសម្រេចចិត្ដ បណ្តាក់ ទុនវិនិយោគ ចំនួន០១លានដុល្លារអាមេរិក ទៅលើសញ្ញាបណ្ណដែលមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដ កណ្ដាល ដែលចេញដោយក្រុមហ៊ុនCAIC ការសម្រេចចិត្ដនេះ ក៏ដោយ សារ មើលឃើញពី គោលនយោបាយ ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ។

ការផ្ដល់ប្រាក់០១ លានដុល្លារនេះ បាន ប្រព្រឹត្ដទៅ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២២នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកាណារឌីយ៉ាភ្នំពេញ ដោយមានការចូលរួមពី លោក គា បូរាណ នាយកA.M.Kនិងលោក Chalr esVann អគ្គនាយករងក្រុមហ៊ុន CAIC។
ទឹកប្រាក់វិនិយោគដែលទទួលបាន ពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

លោកគា បូរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានថ្លែងថា៖ គ្រឹះស្ថានអេអឹមខេ យើងខ្ញុំពិតជាមានមោទនភាពដែលបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដំបូងគេលើការវិនិយោគសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ  និងបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ ។

មិនតែប៉ុណ្ណោះ យើងក៏បានចូលរួមជម្រុញទៅលើកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ ។ នេះក៏ដោយសារ គ្រឺះស្ថានមេក្រូហិរញ្ញវត្ថុ( ធនាគារA.M.Kយើងខ្ញុំមើលឃើញពីគោលនយោបាយច្បស់លាស់ ត្រេមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកChalres Vann អគ្គនាយករងក្រុម ហ៊ុនCAIC បានបញ្ជាក់ថា៖ អត្រាការ ប្រាក់ របស់សញ្ញាបណ្ណនេះគឺ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល(tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុនOCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា(RGC)ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។
រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល ។
លោក គា បូរាណ បានបញ្ជាក់ថា៖ អេអឹមខេគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនក្នុងប្រទេសកម្ពុជា។អេ អឹមខេមានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង៧,០០០ កន្លែងនៅទូទាំងប្រទេស។ អេអឹមខេមានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង