គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមបណ្តោយផ្លូវជាតិលេខ៤
ភ្នំពេញ៖អនុវត្តតាមកាណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ លោក សេង គន្ធ អភិបាលរងខណ្ឌ និងជាប្រធានប្រចាំបញ្ជាក្រុមទី៣ បានដឹកនាំកំលាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រាល់មធ្យោបាយធ្វេីដំណេីរគ្រប់ប្រភេទ ដែលឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤ ចូលទៅរាជធានីភ្នំពេញ នៅចំណុចមុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដេីម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៍ដូចរាជធានីភ្នំពេញ៕