ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបានគ្រឿងញៀន ២២កញ្ចប់ មនុស្សម្នាក់ នៅក្រុងច្បារមន

116

កំពង់ស្ពឺ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នៅចំណុចភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយខុសច្បាប់ ក្នុងនោះកម្លាំង បានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ជា សុភាព ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់ ខាងលើ ។
ក្នុងប្រតិបត្តិការកម្លាំងក៏បានដកហូត វត្ថុតាងសម្ភារ រួមមាន៖ ថ្នាំម៉ាទឹកកក ចំនួន២២កញ្ចប់ស្នើនឹង៥,៥៤ក្រាម ម៉ូតូ ២គ្រឿង ទូរស័ព្ទ ៣គ្រឿង កាតATM ១ អត្តសញ្ញាណប័ណ្ណ២សន្លឹក ដបសម្រាប់ជក់ថ្នាំ២ ដែកកេះ២ ។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងសម្ភារ បានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី
អនុវត្តន៍តាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង