ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារដល់ព្រឹទ្ធាចារ្យ ហ៊ុន ណេង ជា «សម្ដេចឧត្ដមទេពញាណ»
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យមួយផ្ដល់គោរមងារ លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេចឧត្ដមទេពញាណ»។