ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបញ្ចូលគ្រិកឃីត សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ទំនងជាទៅរួច

254

ភ្នំពេញ៖ការដាក់បញ្ចូលកីឡាគ្រិកឃីតទៅក្នុងកីឡាស៊ីហ្គេម២០២៣នៅកម្ពុជានៅកម្ពុជាទំនងជាទៅរួចបន្ទាប់ពីមន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាគ្រីឃីតអាស៊ីអាគ្នេយ៍និងសឹង្ហបូរីមកទស្សនកិច្ចនិងផ្ដល់នូវការគាំទ្រដល់កីឡាគ្រិកឃីតកម្ពុជាកាលពីពេលថ្មីៗមកនេះ។
ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានប្រសាសន៍ថា ជំនួបពិភាក្សាស្ដីពីការត្រៀមដាក់បញ្ចូលកីឡាគ្រិកឃីតទៅក្នុងការប្រកួតកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជាដែលដឹកនាំដោយលោកMahmood Gaznavi ដែលជាប្រធានសមាគមកីឡាគ្រិក
ឃីតសិង្ហបុរីនិងជាសមាជិកកីឡាគ្រិកឃីតអាស៊ីអាគ្នេយ៍ហើយលោកមកដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការដាក់បញ្ចូលកីឡាគ្រិកឃីត ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

លោកបានធានាដល់ការជួយបច្ចេកទេសក៏ដូចជាសម្ភារៈក្នុងការរៀបចំហើយនិងអ្នកបច្ចេកទេសទាំងអស់គឺត្រូវបានជួយដោយមិនគិតថ្លៃ។ហើយគណៈកម្មាធិការអូឡាំពិករបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ក៏បានត្រៀមនៅក្នុងការជម្រុញឲ្យមានការដាក់បញ្ចូល
គ្រិកឃីតនេះដែរ អ៊ីចឹងអ្វីដែលកម្ពុជាកំពុងតែរៀបចំនេះ។

ក្នុងនាមជាប្រធានសហព័ន្ធកីឡាគ្រិកឃីតកម្ពុជាឯកឧត្តមវ៉ាត់ចំរើនក៏បានធ្វើការស្នើសុំឲ្យមានការគាំទ្រច្បាស់លាស់ហើយស្នើសុំឲ្យមានការឧបត្ថម្ភគាំទ្រដល់ការងារនេះហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងCAMSOCនឹងធ្វើការរៀបចំនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅចុងខែមិថុនាដើម្បីសម្រេចចុងក្រោយនូវប្រភេទកីឡាទាំងអស់ដែលនៅសេស
សល់។
ជាសំណើររបស់ប្រទេសផ្សេងៗទៀតដែលយើងបានសម្រេច៣៩ប្រភេទកីឡារួច
ហើយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅសៀមរាបកាលពីខែមុនប៉ុន្តែនៅពេលនេះគឺយើងនឹងលើកការស្នើសុំរបស់ប្រទេសផ្សេងៗទៀតចំពោះប្រភេទកីឡាដែលមិនទាន់បានដាក់ចូលនេះ ហើយនឹងស្នើសុំរាជរដ្ឋាភិបាល ក៏ដូចគណៈកម្មាធិការជាតិ CAMSOC គឺសម្តេចពិជ័យសេនា ទៀ បាញ់ នឹងធ្វើការសម្រេចចុងក្រោយ នៅចុងខែមិថុនា»។ ប្រសាសន៍បន្ថែមរបស់ឯកឧត្តម។
អគ្គលេខាធិការCAMSOCមានប្រសាសន៍បន្តឲ្យដឹងទៀតថាការជួបពិភាក្សានេះគឺមានផ្លែផ្កាល្អ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាគ្រិកឃីតអាស៊ីអាគ្នេយ៍ ក៏ដូចជាសហព័ន្ធគ្រីកឃីតអាស៊ី។ ហើយក្នុងនាមលោកជាប្រធានសមាគមគ្រិកឃីតសិង្ហបុរី គឺបានផ្ដល់នូវភាពកក់ក្ដៅដល់ម្ចាស់ផ្ទះ ដើម្បីត្រៀមធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ហើយកម្ពុជានឹងទទួលបានការរីកចម្រើនខាងផ្នែកគ្រិកឃីតនេះទៅថ្ងៃអនាគតទៀត ប្រសិនបើកម្ពុជាទទួលយករៀបចំគ្រិកឃីត នៅក្នុងស៊ីហ្គេម ២០២៣នេះ»។

ពេលនេះសហព័ន្ធកីឡាគ្រិកឃីតកម្ពុជាបាននឹងកំពុងសម្រួចការអភិវឌ្ឍក្រុមជម្រើសជាតិឲ្យកាន់តែមានគុណភាពខ្ពស់សម្រាប់ត្រៀមការប្រកួតនានាពិសេសការប្រកួតកីឡាស៊ីហ្គេមស្របពេលបណ្ដាប្រទេសអាស៊ានជាច្រើនបាន សំណូមពរឲ្យកម្ពុជាដាក់បញ្ចូលប្រភេទកីឡានេះ ទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង