ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកគណបក្សភ្លើងទៀន ស្ម័គ្រចិត្តចុះចូល ជាមួយគណបក្សប្រជាជនកម្ពុជា នៅសង្កាត់បឹងត្របែក២៦រូប

40

ភ្នំពេញ៖ដោយពិនិត្យមើលឃើញពីកម្មវិធីនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជារួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈនោះទើបមានសមាជិកគណៈបក្សភ្លើងទៀនចំនួន២៦រូបនៅសង្កាត់បឹងត្របែកបានសម្រេចចិត្តចុះចូលមករួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជាហើយបានរៀបចំធ្វើពិធីជាផ្លូវការដោយប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ជាអតីតសមាជិកគណបក្សភ្លើងទៀន ដែលស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន នៃរាជធានីភ្នំពេញមានចំនួន​ ២៦រូប​ កាលព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នេះ។

លោកថេង សុថុល ប្រធានគណៈប្រជាជនកម្ពុជាខណ្ឌចំការមន និង ជាអភិបាលខណ្ឌចំការមនបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថានេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានថ្នាក់ដឹកនាំរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងជាគណបក្សមានមាគ៌ា ចក្ខុវិស័យ ដឹកនាំប្រទេសជាតិឈានឆ្ពោះទៅភាពសម្បូរសប្បាយរុងរឿងលើគ្រប់វិស័យ។

លោកបានលើកឡើងបន្តទៀតថា មានជ័យជម្នៈ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗនៅថ្ងៃនេះ។
មានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។
ស្មារតីនៃនយោបាយឈ្នះ ឈ្នះ ស្ថិតស្ថេរជាអមតៈ។
គណៈបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និង ដើម្បីប្រជាជន។
គណៈបក្សប្រជាជនកម្ពុជា រួមសុខ រួមទុក្ខ ជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ។
គណៈបក្សប្រជាជនកម្ពុជាដើម្បីការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
គាំទ្រ និង ចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធ ទប់ស្កាត់ និង បង្ការជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង