ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល ឃាត់ខ្លួនយុវជនចំនួន០៧នាក់ ក្នុងករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

30

បាត់ដំបង៖ កាលពីថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ១៦និង១៣ នាទី នៅចំណុចភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាប ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស( ប្រេីប្រាស់កាំបិត ពូថៅ កាប់និងគប់ម៉ូតូ)ចំនួន ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៣និង០៧ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែឧសភាឆ្នាំ២០២២ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមជនសង្ស័យខាងលើបានធ្វេីសកម្មភាព ប្រេីប្រាស់កាំបិត និង ពូថៅ កាប់ទៅលេីជនរងគ្រោះ និង ម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ យ៉ាន ហ្វាដេល ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចក៏បានរត់គេចខ្លួន ។

នៅក្រោយពេលកេីតហេតុជនរងគ្រោះ បានប្តឹងមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវទេីបសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

វត្ថុតាងដកហូតរួមមាន៖ – កាំបិតចំនួន ០២ ដេីម – ពូថៅ ចំនួន ០១ ។

បច្បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង