ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ឃីកបុកស៊ីង ៤រូប មានមេដាយសំរិទ្ធក្នុងដៃ

354

ភ្នំពេញ៖អ្នកប្រដាល់ឃីកបុកស៊ីងចំនួន៤រូបបានកក់មេដាយសំរិទ្ធក្នុងដៃហើយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលជាការប្រកួតលើកទី១របស់គេកាលពីថ្ងៃទី៨ឧសភាគឺអ្នកប្រដាល់៣រូបបានទទួលជ័យជំនះនិងមួយរូបចាញ់ក្នុងការប្រកួត។
បឹតសង្ឃឹមដែលប្រើឈ្មោះពិតរបស់គេថាទូចរ៉ាឆាន់បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានមេដាយសំរឹទ្ធរួចជាស្រេចហើយ បន្ទាប់ពីបានប្រកួតឈ្នះកីឡាករហ្វីលីពីន Esteban Jomar Balanguiដោយពិន្ទុក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រឬវគ្គ៨នាក់ដំបូងសម្រាប់វិញ្ញាសាបុរសទម្ងន់ក្រោម៥៧គីឡូក្រាម។

កីឡាការិនីនៅស្រីពៅខកខានឡើងទៅកាន់វគ្គបន្ដបន្ទាប់ពីប្រើពេល៣ទឹកចាញ់ពិន្ទុ
កីឡាការិនីម្ចាស់ផ្ទះវៀតណាម Bui Linh ក្នុងវគ្គ១/៤(វគ្គ៨នាក់ដំបូង)សម្រាប់វិញ្ញាសានារីទម្ងន់ -៥២គីឡូក្រាម។
ចំពោះកីឡាករកាន់ម៉េងហុងបានប្រើភាពឆ្លាតវៃរបស់ខ្លួនដើម្បីទទួលបានឈ្នះពិន្ទុដាច់លើកីឡាករឡាវ Khammaty Houmphanh ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយតស៊ូគ្នា៣ទឹកពេញក្នុងវគ្គ១/៤(វគ្គ៨នាក់ដំបូង)សម្រាប់វិញ្ញាសាបុរសទម្ងន់ក្រោម៥៤គីឡូក្រាម។

រឹតតែអស្ចារ្យទៀតនោះសាន រ៉ាគីមធ្វើបានល្អជាងគេដើម្បីឡើងទៅកាន់វគ្គពាក់
កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីវ៉ៃឲ្យអាជ្ញាកណ្តាលបញ្ឈប់កីឡាករម៉ាឡេស៊ី Awane Handra Awang Muhammad Hazmie ក្នុងទឹកទី២នៅវគ្គ១/៤(វគ្គ៨នាក់ដំបូង)សម្រាប់វិញ្ញាសាបុរសទម្ងន់ -៦៣,៥គីឡូក្រាម។
ចំពោះអ្នកលន់ បញ្ញាត្រូវបានចាប់ឆ្នោតស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាការ
សម្រេចសម្រាប់វិញ្ញាសាបុរសទម្ងន់៦៧គីឡូក្រាមដូច្នេះមានន័យថារូបគេក៏មានមេដាយសំរឹទ្ធក្នុងដៃដោយមិនចាំបាច់ប្រកួត។
គិតត្រឹមពេលនេះមានន័យថា កីឡាករ ទូច រ៉ាឆាន់, កាន់ ម៉េងហុង, សាន រ៉ាគីម និង លន់បញ្ញាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយមានមេដាយសំរឹទ្ធ៤គ្រឿងក្នុងដៃស្រាប់សម្រាប់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង