ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែឆ្ពោះ ទៅបញ្ចុះនៅ វត្តសុវណ្ណគិរីរតនៈភ្នំប្រុស

35

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែចេញពីគេហដ្ឋានរបស់សម្តេច​ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស​ ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ពិធីដង្ហែ និងបញ្ចុះសព​ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានការរួមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ សាច់ញាតិបងប្អូន កូនចៅនៃសព សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​ រួមទាំងថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការទី៤​ នៃរដ្ឋសភា​ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព ដោយរោគាពាធ កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ៕

 

អត្ថបទដែលជាប់ទាក់ទង