ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខាំ ខ្លានាង ឈុតសេរីវ៉ាន់ថង និង កីឡាការិនីទូច ចាន់វត្តីចាញ់ដូចគ្នា

48

ភ្នំពេញ៖ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូប្រទេសវៀតណាមសម្រាប់ប្រភេទកីឡាប្រដាល់ឃីកបុកស៊ីងKick-Boxing)សម្រាប់ការបករប្រកួតថ្ងៃទី៩ឧសភាម្សិល
ម៉ិញនេះអ្នកប្រដាល់កម្ពុជាចំនួន៣រូប ជួបបរាជ័យនិងមានតែមួយរូបប៉ុណ្ណោះដែលដណ្ដើមបានជ័យជំនះ ។

អ្នកប្រដាល់ ខាំ ខ្លានាងដែលប្រកួតក្នុងប្រភេទទម្ងន់៥១គីឡូក្រាមនោះបានបាត់បង់ឧិ
កាសសម្រាប់ឡើងទៅប្រកួតវគ្គបន្តបន្ទាប់ពីប្រកួត ចាញ់ ពិន្ទុកីឡាករម៉ាឡេស៊ី Masdor Mohammad Rifdean ។ជាមួយគ្នានេះ កីឡាការិនី កម្ពុជាទូច ចាន់វត្តី ក៏បាត់បង់ឧិកាស ឡើងវគ្គបន្ដដូចគ្នា បន្ទាប់ពីចាញ់ពិន្ទុកីឡាការិនីថៃ Namrak Surachada លើវិញ្ញាសាទម្ងន់ ៥៦គីឡូក្រាម។

អ្នកប្រដាល់ជើងខ្លាំងកម្ពុជាឈុតសេរីវ៉ាន់ថងខកខានឡើងវគ្គបន្ដក្រោយចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះវៀតណាម Nguyen Quang Huy លើវិញ្ញាសា ៦០គីឡូក្រាម។

ចំពោះកីឡាករកម្ពុជាឈឿង ល្វៃត្រៀមខ្លួនឡើងប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់
ព្រ័ត្របន្ទាប់ពីយកឈ្នះ កីឡាករ សិង្ហបុរី Nazri Bin Sutari Muhammad ដោយពិន្ទុ លើប្រភេទទម្ងន់៧១គីឡូក្រាម។ពេលនេះអ្នកប្រដាល់កម្ពុជារូបនេះមានមេដាយសំរិទ្ធមួយគ្រឿងនៅក្នុងដៃរួចហើយ ។

ដូច្នេះ គិតត្រឹមពេលនេះ កីឡាករកម្ពុជា ៥រូបរួមមាន ទូច រ៉ាឆាន់, កាន់ ម៉េងហុង, សាន រ៉ាគីម, លន់ បញ្ញា និង ឈឿង ល្វៃ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយមានមេដាយសំរឹទ្ធ ៥គ្រឿង ក្នុងដៃរួចទៅហើយសម្រាប់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង