ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតអូស្ត្រាលី បើកវគ្គខ្លីស្តីពីការ អភិវឌ្ឍប្រព័ន្ធអេកូពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

158

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលី នៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២២ នេះបានឲ្យដឹងថា តើអ្នកមានប្រើទូរស័ព្ទរបស់អ្នកដើម្បីកក់រម៉កកង់បី ឬកុម្ម៉ង់ម្ហូបសម្រាប់ដឹកជញ្ជូនដល់ផ្ទះទេ? តើអ្នកមានទិញផលិតផល ឬធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតទេ? បើដូច្នេះមែន អ្នកកំពុងចូលរួមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
e-commerce ហើយ វាជាអាជីវកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា!

អូស្ត្រាលីកំពុងជួយកម្ពុជាឱ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីបដិវត្តពាណិជ្ជកម្មអេឡិចត្រូនិកនេះ តាមរយៈការគាំទ្រអ្នកបង្កើតគោលនយោបាយជាតិ និងក្រុមឧស្សាហកម្មដែលពាក់ព័ន្ធ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជា។ ដោយភាពជាដៃគូជាមួយវិទ្យាស្ថាន New Venture របស់សាកលវិទ្យាល័យ Flinders Australia Awards កំពុងផ្តល់ការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់មន្រ្តី និងអ្នកជំនាញចំនួន ៤០រូប មកពីខាងរដ្ឋាភិបាល និងវិស័យឯកជន នៅកម្ពុជា។ វគ្គសិក្សានេះ មានការគាំទ្រពីកម្មវិធីដៃគូមេគង្គ-អូស្ត្រាលី ហើយនឹងបង្កើតជំនាញ និងចំណេះដឹង ដើម្បីឱ្យអ្នកចូលរួម និងទីភ្នាក់ងាររបស់ពួកគេអាចផ្តល់សេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកាន់តែប្រសើរឡើង ដល់ភាគីពាក់ព័ន្ធរបស់ពួកគេ។ វគ្គសិក្សានេះ នឹងជួយដល់ប្រជាជនកម្ពុជា និងអង្គការនានា ក្នុងការចាប់ផ្តើម ឬដំណើរការគំនិតផ្តួចផ្តើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ពួកគេ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ និងការអនុវត្តល្អបំផុតជាអន្តរជាតិ។

ក្នុងរយៈពេលដប់ថ្ងៃបន្ទាប់នេះ អ្នកចូលរួមចំនួន ៤០ នាក់ (ស្ត្រី ៣២%) នឹងសិក្សាអំពីអភិបាលកិច្ចឌីជីថល ច្បាប់ការពារអ្នកប្រើប្រាស់ និងពាណិជ្ជកម្ម គោលនយោបាយពាណិជ្ជកម្ម (រួមទាំងកិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្ម RCEP និង WTO) សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត និន្នាការបច្ចេកវិទ្យា និងភាពជឿនលឿននៃពាណិជ្ជកម្មអេឡិចត្រូនិក (រួមទាំង blockchain, cloud computing, digital marketplaces) និង Fintech ៕

អត្ថបទដែលជាប់ទាក់ទង