នគរបាលស្រុករតនៈមណ្ឌល បង្រ្កាបករណីលួចម៉ូតូ ឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់
បាត់ដំបង៖ កាលពីថ្ងៃទី៩ខែ ឧសភា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវនិងបង្រ្កាបករណី(លួចម៉ូតូ)មួយករណី ដោយបានធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់គឺ៖
១-ឈ្មោះ អុល សុខឡេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគីឡូ៣៨ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
២-ឈ្មោះធា ធាន ភេទប្រុ ស អាយុ១៩ ឆ្នាំមានទីលំនៅ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ដោយដកហូតបាន៖
-ម៉ូតចំនួន០២គ្រឿង ម៉ាកអ៉ិចស៉ីទ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ លេខម៉ាស៊ីនG3 D4E 410667 គ្មានស្លាកលេខ និងម៉ាកអ៉ិចស៉ីទ័រ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ លេខម៉ាស៉ីន G3D4E 460464 គ្មានស្លាកលេខ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនាវេលាយប់ថ្ងៃទី៨ខែ ឧសភាឆ្នាំ២០២២វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី៩ខែ ឧសភាឆ្នាំ២០២២នៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះជាដើមបណ្តឹងឈ្មោះវន ផានិត ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងត្រូវជនសង័្សយធ្វេីសកម្មភាពលួចយកម៉ូតូដូចភិនភាគខាងលេីក្នុងខណៈដែលជនរងគ្រោះទុកម៉ូតូនៅខាងមុខផ្ទះ។
លុះដឹងថាបាត់ម៉ូតូជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក ហេីយភ្លាមៗសមត្ថកិច្ចនគរបាលស្រុកបានធ្វេីការស្រាវជ្រាវ កំណត់មុខសញ្ញារួចឈានដល់ការបង្រ្កាបឃាត់ខ្លួននិងដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។
ក្រោយពីបានធ្វេីការសាកសួរជនសង្ស័យបានសារភាពថារូបគេទាំងពីរនាក់ពិតជាបានធ្វេីសកម្មភាពលួច(ម៉ូតូ)ចំនួន០២គ្រឿង របស់ជនរងគ្រោះដូចមានភិនភាគខាងលេីប្រាកដមែន។
បច្ចុប្បន្នះជនសង្ស័យសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕